តើគួរថែខ្លួន​យ៉ាង​ណា​ ដើម្បី​ជៀសវាង​ពី​ជំងឺ​ពុកឆ្អឹង?

(សុខភាព)៖ នាពេលបច្ចុប្បន្ន ជំងឺពុកឆ្អឹង ជាជំងឺដែលសង្កេតឃើញកើតមានច្រើនបំផុត ចំពោះមនុស្សវ័យចំណាស់ មិនថាប្រុស ឬ ស្រីនោះឡើយ។ ដូច្នេះដើម្បីជៀសវាងនៃការកើតជំងឺនេះ អ្នកគួរតែចាប់ផ្តើមថែរក្សាខ្លួនតាំងពីដំបូងៗ។ នេះបើយោងតាមគេហទំព័រព័ត៌មានសុខភាពរបស់អង់គ្លេស Health news ចេញផ្សាយនៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ ២០១៦។ អ្នកអាចថែទាំខ្លួនឯង តាមរយៈការពិនិត្យដោយកាំរស្មី X ត្រង់បរិវេណឆ្អឹងខ្នង ឬ ត្រគាគ តាមបែបធម្មជាតិ ឬម្យ៉ាងទៀតតាមរយៈការពិនិត្យកំហាប់ឆ្អឹង។ ក្នុងនោះវិធីថែទាំងខ្លួនផ្សេងៗទៀតរួមមាន៖

១. អាហារ៖
ដោយការទទួលទានអាហារសម្បូរជាតិកាល់ស្យូម វីតាមីន D និង អំបិលរ៉ែឲ្យបានច្រើនក្នុងនោះមានត្រីតូចៗ បង្គា ទឹកដោះគោ បន្លែ ផ្លែឈើ ខ្លាញ់ ថ្លើម ត្រី ឬធញ្ញជាតិជាដើម។ ត្រូវកាត់បន្ថយអាហារដែលធ្វើឲ្យប៉ះពាល់ដល់កំហាប់ឆ្អឹង ដូចជាកាហ្វេ បារី តែ បារី ស្រា និងអាហារប្រៃជាដើម។

២. អាហារបន្ថែម៖
ភាគច្រើនមនុស្សវ័យចំណាស់ទទួលអាហារបានតិចជាងមុន ធ្វើឲ្យរាងកាយទទួលបានសារធាតុអាហារកាន់តែតិចទៅតាមនោះដែរ។ ដំណើរការរបស់ថ្លើម និងតម្រងនោមចាប់ផ្តើមចុះខ្សោយ ដូចនេះហើយអ្នកគួរទទួលទានពពួកអាហារបន្ថែម ដូចជាកាល់ស្យូម វីតាមីន D ឬអំបិលរ៉ែ នានាជាដើម។

៣. ហាត់ប្រាណ៖
ដើម្បីជួយបង្កើនកំហាប់ឆ្អឹង ដូចជាការហាត់ប្រាណដើរញាប់ៗ រត់ត្រឹកៗ រាំ ឬលើកទម្ងន់ជាដើម។ គួរហាត់ប្រាណឲ្យបានប្រហែល ៣០ នាទីជារៀងរាល់ថ្ងៃ ឬយ៉ាងតិចមួយថ្ងៃរំលងមួយថ្ងៃ។

៤.ប៉ះនិងពន្លឺថ្ងៃ៖
ដើម្បីឲ្យស្បែកបានផលិតវីតាមីន D ជាពិសេស ពន្លឹថ្ងៃ នាពេលព្រឹក តែកុំភ្លេចលាបក្រែមការពាកម្តៅថ្ងៃ លើមុខ និងគល់កផងដែរ។

៥. គ្រប់គ្រងទម្ងន់ឲ្យថេរ៖
កុំឲ្យស្គម ឬធាត់ពេក ព្រោះវាអាចប៉ះពាល់ដល់សុខភាព ជាពិសេស គឺកំហាប់ឆ្អឹងតែម្តង៕

You might also like More from author