ការ​ជក់​បារី​អាច​មាន​ផល​ប៉ះពាល់​ដល់​ត្រចៀក

(សុខភាព)៖ ការសិក្សាមួយបានបង្ហាញឲ្យឃើញថាការជក់បារីនៅវ័យកណ្តាលអាចបណ្តាលឲ្យបាត់បង់ការចង ចាំយ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័ស។

ការជាប់ទាក់ទងគ្នារវាងការជក់បារី និងសមត្ថភាពស្តាប់ត្រូវបានគេរកឃើញថាដោយការធ្វើការសិក្សាទោះលើ បុរសនិងស្រ្តីជាង៤០០០នាក់ដែលមានអាយុចាប់ពី៥៣ឆ្នាំ រហូតដល់៦៧ឆ្នាំដោយការសិក្សានេះមានភាពជាក់ លាក់ជាងការសិក្សាកាលពីលើកមុនៗ។

ជាមួយគ្នានេះដែរការសិក្សានេះត្រូវធ្វើតេសសមត្ថភាពស្តាប់សំលេង របស់ក្រុមអ្នកស្មគ្រចិត្តទាំងនោះម្នាក់ម្តងៗ ដោយត្រូវឲ្យពួកគេឆ្លើយតបនិងសំណួរដែលទាក់ទងនឹរបៀបរស់នៅ និងកន្លែងធ្វើការរបស់ពួកគេ។

លោកវេជ្ជបណ្ឌិត Alex Fridzon មកពីសាកលវិទ្យាល័យ Antwerp ប្រទេសប៊ែលស៊ីកដែលជាអ្នកដឹកនាំនៅក្នុង ការសិក្សានេះបាននិយាយថា សមត្ថភាពទទួលយកសំលេងរបស់អ្នកជក់បារី និងអ្នកមានរាងធាត់ជ្រុល
នឹងត្រូវខូចខាតបន្តិចម្តងៗនៅក្នុងរយៈពេលមួយឆ្នាំក្រោយ។ លោកបានបន្តទៀតថា វាមិនដូចជាផ្នែកផ្សេងៗនៃ រាងកាយនោះទេ ដោយនៅពេលដែលអ្នកទាំងនោះមានការខូចខាតសមត្ថភាពសំលេងវាមិនអាចព្យាបាលឲ្យដូច ដើមបាននោះទេ។

ទ្រឹស្តីនៃការខូចខាតសមត្ថភាពស្តាប់សំលេងនេះមានសភាពប្រហាក់ប្រហែល នឹងផលប៉ះពាល់នៃការជក់បារី និងជំងឺធាត់ជ្រុល ដែលនាំឲ្យមានការបំផ្លិចបំផ្លាញនូវសរីរាង្គដទៃទៀតផងដែរ។ ម្យ៉ាងវិញទៀត ការជក់បារី
និងជំងឺធាតុជ្រុលសុទ្ធតែអាចបង្កការលំបាក់ដល់ដំណើរចរន្តឈាមនៅក្នុងរាងកាយ៕

You might also like More from author