ការ​ផ្លុំ​ប៉េង​ប៉ោង​ ជួយ​ឲ្យ​រាង​ស្អាត

(សុខភាព)៖ គ្មាននរណាគិតទេថា គ្រាន់តែប៉េងប៉ោងក៏អាចធ្វើឲ្យមានរាងស្វែលបានដែរ។ តែវាជាការពិត ពីព្រោះការផ្លុំប៉េងប៉ោងជាការរកការងារឲ្យសាច់ដុំធ្វើ និងជាកិច្ចការដែលធ្វើឲ្យរាងកាយបានទទួលអុកស៊ីសែន ដ៏ច្រើនដែលនាំឲ្យរាងកាយមានអុកស៊ីសែនគ្រប់គ្រាន់ ហើយអាចប្រើក្នុងការដុតបំផ្លាញជាតិខ្លាញ់ដែលលើស បាន។

អាចនិយាយបានថា បើយើងផ្លុំប៉េងប៉ោងជាប់ៗគ្នារយៈពេល៣០នាទី នឹងផ្តល់ថាមពលធៀបបានទៅនឹងការរត់ រហូតដល់ទៅ ៣០នាទីឯណោះ។ ដំណាក់កាលនៃការផ្លុំប៉េងប៉ោង គឺដំបូងត្រូវរកប៉េងប៉ោងធំៗ (ពេលដែលមិន ទាន់ផ្លុំគួរតែមានប្រវែងប្រមាណជា ១០សង់ទីម៉ែត្រ) យកមកផ្លុំមួយថ្ងៃ៥០ដង ការផ្លុំម្តងៗត្រូវវផ្លុំឲ្យបានធំបំផុត តាមដែលប៉េងប៉ោងអាចរីកទៅបាន។

យើងបែកចែកការផ្លុំម្តង១០ប៉េងប៉ោងមួយថ្ងៃ៥ដងក៏បាន។ បើធ្វើបានរយៈពេល៣សប្តាហ៏នោះទម្ងន់របស់អ្នក នឹងស្រកចុះប្រមាណ២ ទៅ៣គីឡូក្រាមតែម្តង៕

You might also like More from author