សកម្មភាណ​ហាត់​ប្រាណ ២ របៀប​ដ៏គ្មាន​ប្រសិទ្ធ​ភាព ដែល​អ្នក​មិន​គួរ​អនុវត្តន៍

(សុខភាព)៖ នៅពេលដែលអ្នកសម្រេចចិត្តហាត់ប្រាណ អ្នកតែងតែចង់បានលទ្ធផលល្អ ព្រមទាំងមានប្រសឹទ្ធ ភាព។ ផ្ទុយទៅវិញ ប្រសិនបើអ្នកធ្វើលំហាត់ប្រាណមិនបានត្រឹមត្រូវ នោះអ្នកមិនអាចទទួលបានលទ្ធផល ល្អនោះទេ មិនត្រឹមតែប៉ុណ្ណោះវាអាចធ្វើឲ្យខាតបង់ពេលវេលាផងដែរ។

១. សកម្មភាពពត់ក្បាលពោះ
ការហ្វឹកហាត់បែបនេះ ពិតជាពិបាកនៅក្នុងការអនុវត្តន៍ខ្លាំងណាស ដោយអ្នកប្រើប្រាស់កំលាំងជាច្រើន។ ជាមួយគ្នានេះដែរ សកម្មភាពត់ក្បាលពោះនេះ អាចមានប្រសឹទ្ធភាពសម្រាប់តែសាច់ដុំក្បាលពោះតែប៉ុណ្ណោះ ក៏ប៉ុន្តែវាអាចធ្វើឲ្យអ្នកមានបញ្ហាចង្កេះនៅថ្ងៃក្រោយ។

២. សកម្មភាពដូចជា Supermans
ការគេងផ្កាប់មុខ ហើយលើកដៃលើកជើងឡើងដូចជា Superman អាចជាសកម្មភាពហាត់ប្រាណមួយ តែវាមិនអាចផ្តល់អត្ថប្រយោជន៍ល្អដល់រាងកាយនោះទេ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យរាងកាយរបស់អ្នកអស់កម្លាំង ព្រមទាំងធ្វើឲ្យអ្នកមានបញ្ហាចង្កេះដ៏ធ្ងន់ធ្ងរ៕

You might also like More from author