សុខភាព​ល្អ​ប្រសើរ​ដោយ​គ្រឿង​អលង្ការ​មាស​និង​ប្រាក់

(សុខភាព)៖ ក្នុងរាងកាយមនុស្សមានធាតុទឹក និងធាតុភ្លើងវិលវល់ជាប្រចាំ បើធាតុទាំង២ធ្វើការរួមគ្នាល្អ រាងកាយនឹងរឹងមាំ ប៉ុន្តែបើធាតុណាមួយរាំងស្ទះ អាចធ្វើឲ្យមិនស្រួលខ្លួន។ គ្រឿងអលង្ការមាស ប្រាក់មាន ឥទ្ធិពលចំពោះអ្នកពាក់ដោយផ្ទាល់។ មាសជាលោហៈក្តៅ និងជំរុញអារម្មណ៍ឲ្យរហ័សរហួន។ រីឯអ្នករឹងមាំពេល ពាក់គ្រឿងអលង្ការប្រាក់ ដែលជាលោហៈត្រជាក់ អាចធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់មិនងាយខឹងក្រោធឡើយ។

ក្បាលខ្សែក្រវ៉ាត់មាស ឬស្ពាន់៖
បរិវេណពោះជាផ្នែកដែលត្រូវមានកម្តៅជានិច្ចដើម្បីឲ្យប្រព័ន្ធដុតបំផ្លាញថាមពលធ្វើការបានល្អ ប៉ុន្តែបើមានធាតុ ទឹកច្រើនពេក ពោះនឹងត្រជាក់ ធ្វើឲ្យរាករួសឆ្លាស់គ្នា និងទល់លាមក អាហារមិនរលាយ ឈឺឆ្អឹងខ្នង ចង្កេះ មានខ្លាញ់ប្រមូលផ្តុំនៅក្បាលពោះ ត្រគាក និងភ្លៅច្រើន ដៃជើងត្រជាក់។ បើអ្នកមានអាការៈបែបនេះគួរតែឈប់ ទទួលទានទឹកត្រជាក់ រួចប្តូរមកទទួលទានអាហារក្តៅឧណ្ណៗ និងពាក់ក្បាលខ្សែក្រវ៉ាត់ដែលធ្វើពីមាស ឬស្ពាន់ ដើម្បីសម្រួលតុល្យភាពធាតុភ្លើង បរិវេណពោះឲ្យដំណើរការបានកាន់តែប្រសើរឡើង។

ខ្សែ ក និងក្រវិលប្រាក់៖
សមស្របចំពោះស្រ្តីដែលក្តៅក្នុង ឈឺ ក ញឹកញាប់មានជាតិខ្លាញ់ប្រមូលផ្តុំងាយ ព្រោះធាតុត្រជាក់របស់ លោហៈប្រាក់ និងកាត់បន្ថយកម្តៅខ្លួនបានល្អ។

ខ្សែ ក ក្រវិលមាស៖
សមស្របចំពោះអ្នកដែលមានសម្ពាធឈាមទាប មុខស្លេក ស្រវាំងភ្នែក ងងឹតមុខញឹកញាប់ ព្រោះភាពក្តៅ របស់មាស និងទៅជំរុញចលនារបស់ឈាមជួយឲ្យស្រស់ថ្លាស្វាហាប់។

ក្បាលខ្សែក្រវ៉ាត់ប្រាក់៖
មនុស្សដែលអាចមានអារម្មណ៍ឃ្លានញឹកញាប់ គួរពាក់ក្បាលខ្សែក្រវ៉ាត់ប្រាក់ព្រោះប្រព័ន្ធដុតបំផ្លាញថាមពល ធ្វើការខុសប្រក្រតី ពោះវៀនបញ្ចេញទឹករំលាយមកលើសតម្រូវការ ហើយមនុស្សបែបនេះច្រើនតែស្គម បរិភោគអ្វីក៏មិនធាត់ព្រមទំាំងកំពុងប្រឈមជំងឺទឹកនោមផ្អែម ជំងឺបេះដូង កូលេស្តូរ៉លខ្ពស់ ជាតិខ្លាញ់ស្ទះនៅ ក្នុងឈាម។ ដូច្នេះត្រូវប្រើក្បាលខ្សែក្រវ៉ាត់ប្រាក់ ដើម្បីបន្ថែមភាពត្រជាក់ដល់ពោះ ទើបប្រព័ន្ធដុតបំផ្លាញ ថាមពល អាចធ្វើការបានធម្មតា៕

You might also like More from author