ហេតុអ្វី​បាន​ជា​យើង​ភ្ញាក់​ពីដំណេក?

(សុខភាព)៖ គ្រប់ៗគ្នាមានបទពិសោធយ៉ាងចម្លែកទាក់ទងនឹងដំណេក។ ពេលខ្លះយើងមិនអាចបង្អង់ការ ចូលគេងបានទេ ហើយពេលខ្លះទៀត យើងហាក់បីដូចជាមិនអាចគេងបានទៀត។

អ្វីដែលធ្វើឲ្យយើងភ្ញាក់ពីដំណេកនោះគឺជារឿងមួយដែលអ្នកវិទ្យាសាស្រ្តស្វែងរកយ៉ាងលំបាក់ដើម្បីពន្យល់។ នៅពេលយើងកំពុងគិត កំពុងមើល និងដឹកនាំសកម្មភាពខាងអារម្មណ៍ទាំងអស់នេះ យើងបានប្រើប្រាស់ ថាមពលយ៉ាងច្រើន។ ដូច្នេះខួរក្បាលរបស់អ្នក និងប្រព័ន្ធប្រាសាទដទៃទៀតចាំបាច់ត្រូវការសម្រាក។

ម្យ៉ាងវិញទៀង ការចូលគេងបានកម្ចាត់បង់ភាពនឿយហត់ទាំងអស់ ហើយនៅពេលដែលយើងភ្ញាក់ឡើង យើងមានអារម្មណ៍ដូចជាការភ័យខ្លាចជាដើម។ អារម្មណ៍ទាំងនេះបានដាស់សតិដល់ខួរក្បាល និងបង្កឲ្យយើង ភ្ញាក់ឡើង។ តាមពិតទៅ យើងប្រហែលភ្ញាក់ឡើង ដោយសារតែយើងបានគេងគ្រប់គ្រាន់៕

You might also like More from author