ត្រសក់ ​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្រស់​ថ្លា

(សុខភាព)៖ ដោយសារតែត្រសក់ជាបន្លែដែលសម្បូរទៅដោយវីតាមីន C កាល់ស្យូម ស៊ីលីកា និងប៉ូតាស្យូម ដូច្នេះហើយបានជាអ្នកដែលយកត្រសក់ធ្វើជាមុខម្ហូបជាប្រចាំត្រកូលមានស្បែកស្អាតសក់រលើបរលោងគ្រប់ពេលវេលា។ ត្រសក់មិនគ្រាន់តែល្អចំពោះស្បែកមុខប៉ុណ្ណោះទេវានៅមានអត្ថប្រយោជន៍ផ្សេងៗ ច្រើនទៀតដែល យើងមិនបានដឹង។

ចំពោះសុភាពនារីដែលអង្គុយនៅពីមុខកុំព្យូទ័រពេញមួយថ្ងៃរហូតទាល់តែផ្សារភ្នែកហើម ភ្នែកដូចខ្លាឃ្មុំនៅពេល ត្រឡប់មកដល់ផ្ទះវិញបើបានចិតត្រសក់ជាបន្ទះស្តើងៗមកបិទនោះលើត្របកភ្នែកប្រមាណ២០នាទី ពេលនោះ អំបិលរ៉ែនឹងជ្រាបចូលទៅក្នុងស្បែកជួយសម្រាលអាការហើម។

បើបានធ្វើជាប្រចាំស្បែកជុំវិញភ្នែក និងខ្លាំងស្នាមជ្រីវជ្រួញជុំវិញភ្នែកក៏មិនហ៊ានមកក្បែរដែរ។ ត្រសក់មាន ប្រសឹទ្ធភាពនៅក្នុងការបញ្ចេញទឹកនោម ជាថ្នាំបញ្ចុះ និងជួយលាងជាតិពុលចេញពីរាងកាយ។ វិធីប្តូរត្រសក់ ឲ្យក្លាយជាថ្នាំឌីថក់ដែលជាថ្នាំបន្សាបជាតិពុល ជាការងាយបំផុតដោយគ្រាន់តែគាបច្របាច់ទឹកត្រសក់
១ផ្លែលាយជាមួយនឹងទឹកខ្ញីច្របាច់ស្រស់ៗ ប៉ុន្តែត្រូវផឹកក្រោយភ្ញាក់ពីគេងភ្លាមពីព្រោះការឌីថក់ដែលទទួលបាន លទ្ធផលល្អត្រូវធ្វើនៅពេលពោះទំនេរមិនទាន់ទទួលទានអ្វីសោះ។

បើចេញទៅហាលថ្ងៃក្តៅរហូតទាល់តែផ្សារោលស្បែក ត្រូវច្របាច់យកទឹកត្រសក់លាយជាមួយឡេជំនួយស្បែក កន្លះស្លាបព្រាកាហ្វេមកលាបលើកន្លែងដែលមានស្នាមរោលខ្លោច។ ពេលនោះជាតិត្រជាក់ និងវីតាមីន D ដែលបានពីត្រសក់នឹងផ្តល់សំណើមឲ្យស្បែកជួយកាត់បន្ថយភាពផ្សាក្រហាយបានទៀតផង៕

You might also like More from author