រលាក​សន្លាក់​នៅ​ជង្គង់ គួរ​តែ​ដោះស្រាយ​បែប​ណា​ទៅ?

(សុខភាព)៖ ការរលាកសន្លាក់នៅជង្គង់អាចធ្វើឲ្យពិបាកដល់ការហាត់ប្រាណ ឬការធ្វើសកម្មភាពប្រចាំថ្ងៃបាន។ ប៉ុន្តែមានមធ្យោបាយច្រើនណាស់ដែលអាចព្យាបាលរោគសញ្ញាដោយមិនបាច់វះកាត់។

យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមបើសិនជាអ្នកជួបបញ្ហារលាកសន្លាក់ជង្គង់ញឹក៖

• ចូរបំបាត់សម្ពាធនៅលើសន្លាក់ជង្គង់ដូចជា ចៀសវាងការឡើងជណ្តើរ ជ្រើសរើសការលំហាត់ប្រាណដែលប៉ះពាល់ដល់រាងកាយតិច និងសម្រកទម្ងន់
• អនុវត្តការព្យាបាលដោយចលនាដើម្បីជំរុញដល់ភាពរឹងមាំ ភាពបត់បែន និងមុខងាររបស់ជង្គង់
• ចូរពិចារណាទៅលើស្បែកជើងដែលអាចការពារកែងជើងបាន ឬប្រើបង់រុំជង្គង់ជាដើម
• ចូរប្រើប្រាស់ការព្យាបាលដោយកម្តៅ ឬត្រជាក់ដើម្បីជួយបំបាត់ការឈឺចាប់ និងគាំងសន្លាក់
• ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រើប្រាស់ថ្នាំ និងការព្យាបាលផ្សេងៗទៀត៕

You might also like More from author