វិធីបំបាត់​ស្បែក​ឡើង​កន្ទួល​ក្រហម

(សុខភាព)៖ ស្បែកឡើងកន្ទួលក្រហមអាចបណ្តាលមកពីការអាឡាក់ស៊ី ចំណីអាហារ ការឡើងកំដៅ និងភាពស្មុគស្មាញ។ ការឡើងកន្ទួលក្រហមនេះ អាចធ្វើឲ្យអ្នករមាស់ នៅមិនសុខ ជួនកាលវាអាចធ្វើឲ្យអ្នកមានការឈឺចាប់។

ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់ក្នុងការរិះរកវិធី ដើម្បីដោះស្រាយនៅបញ្ហាដ៏គួរឲ្យរំខានមួយនេះ មុនពេល​វាកាន់តែធ្វើការរីករាលដាល។ ដូច្នេះ អត្ថបទមួយនេះនឹងបង្ហាញអ្នក អំពីវីធីបំបាត់ស្បែកឡើងកន្ទួលក្រហមតាមបែបធម្មជាតិ។

១. អ្នកត្រូវយកប្រេងអូលីវ មកលាបនៅលើស្បែកដែលមានឡើងកន្ទួលក្រហម ដើម្បីបំបាត់ការរមាស់ និងក្រហាយស្បែក។ ចូរកុំលាបវាច្រើនហួសហេតុពេក។ អ្នកគួតែលាបវាក្នុងបរិមាណសមល្មម និងទុកឲ្យស្បែកនៅកន្លែងនោះស្ងួត។

២. យកបន្ទាលកន្ទុយក្រពើមកដាក់នៅកន្លែងស្បែកឡើងកន្ទួលនៅពេលថ្ងៃ ប្រហែលជា ៥ ទៅ ១០នាទី។

៣. លាយប្រេងអូលីវជាមួយនឹងវីតាមីន E រួចយកមកលាបលើស្បែកដោយប្រើស្បៃ។ ការធ្វើបែបនេះ វាអាចមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ស្បែកកន្ទួលរមាស់៕

You might also like More from author