ដំបៅនៅ​ប្រអប់ជើង​ ត្រូវ​ថែទាំ​ដូចម្តេច​សម្រាប់​អ្នក​ទឹកនោម​ផ្អែម?

(សុខភាព)៖ ការកើតដំបៅនៅប្រអប់ជើងគឺជាដំបៅដែលច្រើនតែកើតមានជាញឹកញាប់នៅខាងក្រោម ម្រាមមេជើង ឬបាតកែងជើងលើអ្នកជំងឺទឹកនោមផ្អែមជាពិសេសតែម្តង។ ដើម្បីថែរក្សាប្រអប់ជើងដែលមានដំបៅ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

• ចូរទៅជួបគ្រូពេទ្យដើម្បីពិគ្រោះអំពីដំបៅទោះបីជាវាមិនបង្កការឈឺចាប់ក៏ដោយ ដើម្បីការពារការបង្ករោគ និងផលវិបាកធ្ងន់ធ្ងរ
• ចូរសម្រាក និងកុំប្រើប្រអប់ជើងច្រើនពេកបើសិនជាអ្នកមានដំបៅហើយ
• ចូរប្រើស្បែកជើងពិសេស ឬការរុំកំបោបើសិនជាមានការណែនាំពីគ្រូពេទ្យ
• ចូរតាមដានជាតិស្ករ និងថែរក្សាវាឲ្យស្ថិតក្នុងកម្រិតធម្មតា
• បន្តការថែទាំប្រអប់ជើងដោយយកចិត្តទុកដាក់ក្រោយពីដំបៅជាហើយ និង

ពាក់ស្បែកជើងពិសេសដែលផ្តល់នូវការការពារល្អជាងមុន៕

You might also like More from author