ការ​ឈឺចាប់ អាច​នឹង​កាន់​តែ​អាក្រក់ នៅ​ពេល​ដែល​អ្នកក្អក និង​កណ្តាស់

(សុខភាព)៖ វាអាចត្រូវបានធូរស្រាលដោយការដកដង្ហើមរាក់ៗ។ រោគសញ្ញាផ្សេងទៀតរួមមាន ការដង្ហើមខ្លី និងក្អកស្ងួត។

ពេលត្រូវទៅជួបគ្រូពេទ្យ សូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានការឈឺចាប់ទ្រូង ឬរោគសញ្ញាដទៃទៀត នៃជំងឺនេះ។

ជាទូទៅ គេអាចវិភាគរោគវិនិច្ឆ័យបានតាមរយៈរោគសញ្ញារបស់អ្នក។ គ្រូពេទ្យរបស់អ្នកនឹងស្តាប់សំលេង នៅតំបន់ទ្រូងរបស់អ្នក។ ការធ្វើតេស្តបន្ថែមទៀតប្រហែលជាត្រូវការជាចាំបាច់ ដើម្បីស្វែងយល់ថាតើអ្វីដែល បណ្តាលឲ្យមានជំងឺនេះ និងភាពធ្ងន់ធ្ងររបស់វា។
ការធ្វើតេស្តទាំងនេះរួមមាន៖

1. តេស្តឈាម
2. ការថតកាំរស្មី X
3. ការស្កេនអ៊ុលត្រាសោន
4. ការថតស្កេន
5. ការច្រឹបសាច់ទៅធ្វើកោសល្យវិច័យ។

ចូរទទួលយកជំនួយវេជ្ជសាស្រ្តភ្លាមៗ ប្រសិនបើអ្នកមានការឈឺទ្រូងធ្ងន់ធ្ងរ ជាពិសេសប្រសិនបើអ្នកមាន រោគសញ្ញាដទៃទៀតដូចជាក្អកឈាម ចង្អោរ ឬបែកញើស៕

You might also like More from author