ផ្លែឈើ​៣​ប្រភេទ ជួយ​អ្នក​គេច​ពីជំងឺ​ទឹក​នោម​ផ្អែម​បាន

(សុខភាព)៖ ប្រសិនជាអ្នកមិនចង់ឲ្យជំងឺទឹកនោមផ្អែមកើតលើខ្លួន អ្នកអាចពិសារផ្លែឈើ៣ប្រភេទនេះ។

1. អ្នកអាចបរិភោគផ្លែប៉ោមបាន ព្រោះក្នុងនោះមានសារធាតុជាច្រើន រួមទាំងមានសារធាតុសរសៃ ដែលអាច ជួយបញ្ចុះកាឡូរី រក្សាជាតិស្ករឲ្យនឹងនរ។ ជាពិសេស អ្នកអាចយកមកមកកិនជាមួយឃិនឆាយញ៉ាំបាន ព្រោះវាអាចបញ្ចុះទាំងជាតិស្ករ និងសម្ពាធឈាមផងដែរ។

2. អ្នកអាចពិសារប្លូប៊ឺរីបាន ព្រោះក្នុងនោះមានសារធាតុដែលអាចជួយអ្នកមិនងាយកើតមានជំងឺទឹកនោមផ្អែម។ ចំពោះបុគ្គលដែលញ៉ាំប្លូប៊ឺរីចំនួម២ដងក្នុងមួយអាទិត្យ នឹងអាចកាត់បន្ថយអត្រានៃការកើតជំងឺទឹកនោមផ្អែមធ្លាក់ មកត្រឹម២៣%។

3. ចំពោះផ្លែត្របែកវិញ សម្បូរទៅដោយសារធាតុចិញ្ចឹម ដែលអាចជួយអ្នកឲ្យរំលាយអាហារបានល្អ សរសៃឈាមមិនងាយកករឹង បញ្ចុះកាឡូរី ជាតិស្ករ និងសម្ពាធឈាម ព្រមទាំងអាចបង្កើនស្មារតី ជួយអ្នកឲ្យពិសារអាហារបានផងដែរ។ ដូចនេះ អ្នកអាចញ៉ាំផ្លែឈើ៣ប្រភេទនេះបាន ដើម្បីការពារជំងឺទឹកនោមផ្អែមមិនកើតលើខ្លួនអ្នក៕

You might also like More from author