ផល​ប៉ះពាល់​សុខភាព​ នៃ​ការ​ញ៉ាំ​អាហារ​ដែល​ផុត​កំណត់

(សុខភាព)៖ ផលប៉ះពាល់សុខភាពនៃការញ៉ាំអាហារដែលផុតកំណត់អាចមានផលពិបាកពី «គ្មាន» ទៅ «ធ្ងន់ធ្ងរ»។ វាអាស្រ័យលើអាហារដែលអ្នកញ៉ាំនិងពេលដែលញ៉ាំវា។ ជាក់ស្តែង ការញ៉ាំការ៉ុតដែលទុកចោល ក្នុងទូរទឹកកកយូរ វាជារឿងធម្មតានឹងមិនបង្កបញ្ហាសុខភាពទេ។ ទោះជាយ៉ាងណាក៏ដោយការញ៉ាំសាច់ជ្រូក ដែលត្រូវបានរក្សាទុកបីសប្តាហ៍ អាចបណ្តាលឱ្យជំងឺក្រពះពីស្រាល ទៅធ្ងន់ ហើយអាចជាករណីធ្ងន់ធ្ងរនៃការ បណ្តាលឲ្យមានអាការៈពុលអាហារផងដែរ។

ប្រភេទកាលបរិច្ឆេទ៖
កាលបរិច្ឆេទផុតកំណត់ត្រូវបានបែងចែកជា ដំណាក់កាលផ្សេងៗគ្នា ដែលនៅក្នុងនោះរួមមាន កាលបរិច្ឆេទលក់ ដោយយោងទៅកាលបរិច្ឆេទដែលផលិតផលខូចគុណភាព រសជាតិ ក៏ប៉ុន្តែការទទួលអាហារដែលផុតកំណត់ ប្រភេទនេះមិនបង្កឲ្យខូចសុខភាពនោះឡើយ។ មួយវិញទៀត កាលបរិច្ឆេទប្រើដោយយោងទៅលើកាលបរិច្ឆេទ សុវត្ថិភាពចុងក្រោយមុនពេលវាចាប់ផ្តើមខូច។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមានន័យថានៅថ្ងៃបន្ទាប់ ផលិតផលនេះពុលនោះទេ។ វាជាសញ្ញាសម្គាល់ដើម្បីបង្ហាញថានៅពេលអាហារខូចគុណភាពទាប និងស្ថានភាពគ្រោះថ្នាក់។

ការពុលអាហារ៖
ថ្វីបើកាលបរិច្ឆេទផុតកំណត់មួយចំនួនទាក់ទងនឹងរសជាតិនៃផលិតផល តែក្នុងករណីខ្លះការញ៉ាំអាហារ ដែលផុតកំណត់ អាចធ្វើឱ្យមានការពុលអាហារផងដែរ។ រោគសញ្ញា និងផលប៉ះពាល់សុខភាព ខុសគ្នាអាស្រ័យ លើប្រភេទនៃការពុល។ ទោះជាយ៉ាងណាក៏ដោយរោគសញ្ញាទូទៅ រួមមាន ការរមួលក្រពាប់នៅតំបន់ក្រពះ ក្អួតចង្អោរញឹកញាប់ គ្រុនក្តៅ វិលមុខ ខ្សោះជាតិទឹក និងរាគរូស ជាដើម។ រោគសញ្ញាទាំងនេះ អាចមាន រយៈពេលពីរបីម៉ោង, ថ្ងៃ ឬសប្តាហ៍អាស្រ័យលើភាពធ្ងន់ធ្ងរនៃជម្ងឺ។ ម្យ៉ាងវិញទៀត ស្បៀងអាហារមួយចំនួន ដែលត្រូវបានរក្សាទុកយូរ អាចបង្កជាមេរោគបាក់តេរីមួយប្រភេទដែលត្រូវបានស្គាល់ថា salmonella ឬ listeria ដោយបាក់តេរីប្រភេទនេះអាចបណ្តាលឲ្យអាការពុលអាហារ។

បង្កជាផ្សិត៖

សញ្ញាជាក់ស្តែងមួយនៃម្ហូបអាហារដែលបានផុតកំណត់ គឺការលូតលាស់នៃផ្សិត ដែលវាអាចបង្កើតជាសារ ធាតុពុល។ ជាក់ស្តែងផ្សិត អាចលូតលាស់នៅលើគ្រាប់ផ្លែឈើ បន្លែ ផ្លែប៉ោម ផ្លែទំពាំងបាយជូរ និងប្រភព អាហារផ្សេងទៀត។ មួយវិញទៀតការលូតលាស់នៃផ្សិត អាចបណ្តាលឱ្យរមាស់ចង្អោរវិលមុខនិងជួនកាល ឈឺក្បាល នៅពេលដែលយើងទទួលទានវា។

ការពិចារណា៖
ខណៈពេលដែល អ្នកគួរតែថែរក្សាអាហារណាមួយ ដែលហួសកាលបរិច្ឆេទផុតកំណត់របស់វា ជាពិសេស សាច់មាន់ និងប្រភេទអាហារផ្សេងៗទៀត ដោយគួរចងចាំថាកាលបរិច្ឆេទភាគច្រើនគឺជាគោលការណ៍ ណែនាំធម្មតា។ មានមនុស្សជាច្រើនការពារក្រុមហ៊ុនពីពាក្យបណ្តឹងដែលមានសក្តានុពល ប្រសិនបើអ្នកញ៉ាំ អាហារមិនល្អនិងឈឺ។ សាស្ត្រាចារ្យអាមេរិក US លោក LaVonna Lewis បាននិយាយនៅក្នុងអត្ថបទ ABC ថាក្នុងករណីភាគច្រើនអាហារដែលហួសកាលបរិច្ឆេទផុតកំណត់មិនបង្កគ្រោះថ្នាក់អ្វីឡើយ ទោះបីជាមាន ការយកចិត្តទុកដាក់បន្ថែមចំពោះអាហារដែលមិនទាន់បានផ្តល់ឱ្យស្ត្រីមានផ្ទៃពោះនិងទារកក៏ដោយ៕

You might also like More from author