អាថ៌​កំបាំង​ ដើម្បី​រក្សា​បន្លែ​ផ្លែឈើ​កុំឲ្យ​ឆាប់​ខូច

(សុខភាព)៖ ខ្ទឹមបារាំងដែលដាក់នៅក្នុងស្រោមជើង ថ្វីបើជាវិធីចម្លែកប៉ុន្តែវាអាចរក្សាបានគុណភាពដល់ទី ៨ខែ។
ចំណែកស្លឹកខ្ទឹមដាក់នៅក្នុងដបជ័រក៏អាចរក្សាភាពស្រស់របស់វាបានយូរអង្វែងផងដែរ។
ក្រៅពីវិធីខាងលើអត្ថបទខាងក្រោមនេះជាវិធីមួយចំនួនដែលជាប្រយោជន៍សម្រាប់ស្រ្តីមេផ្ទះ៖

១- ខ្ទឹមបារាំងដែលដាក់នៅក្នុងស្រោមជើងថ្មីរបស់អ្នក អាចរក្សាគុណភាពដល់ទៅ ៨ខែ។ ចូរដាក់ខ្ទឹមបារាំងចូល ទៅក្នុងស្រោមជើង រូចចងមាត់ និងចងស្រោមជើងឲ្យមើមខ្ទឹមនីមួយៗមានគម្លាតពីគ្នាហើយព្យួរនៅ ក្នុងផ្ទះបាយ។

២- ស្លឹកខ្ទឹមដាក់នៅក្នុងដបជ័រក៏អាចរក្សាឲ្យវានៅស្រស់ស្ងួតទឹកបានយូរអង្វែង និងងាយស្រួលយកមកប្រើពេល ចម្អិនម្ហូប។

៣- ចូររុំបន្លែប្រភេទមើមនានាដោយថង់ប្លាស្ទិកមុនពេលដាក់ចូលទៅក្នុងទឹកកកការធ្វើបែបនេះ នឹងជួយឲ្យវានៅ ស្រស់បានយូរ។

៤- ប្រសិនបើចង់ឲ្យស្រ្តបើរីនៅស្រស់បានយូរដែរនោះ ចូរជ្រលក់វានៅក្នុងទឹកខ្មេះប៉ោម មុនពេករក្សាក្នុង ទូទឹកកក ប៉ុន្តែអ្នកមិនត្រូវជ្រលក់យូរពេកនោះទេព្រោះស្រ្តបើរីអាចលែងឆ្ងាញ់ដោយសារវាជ្រាបទឹកខ្មេះ ចូលច្រើន។

៥- រក្សាខ្ទឹមបារាំរួមជាមួយដំឡូងបារាំង គឺជាកំហុសមួយដ៏ធំដោយវាអាចធ្វើឲ្យបន្លែទាំងបន្លែទាំងនោះ ឆាប់ខូចបំផុត។

៦- ដំឡូងបារាំងដាក់ជាមួយប៉ោម និងមិនងាយដុះពន្លក។

៧ – ចូរយកផ្លែប៉ោមខូចចេញពីកន្រ្តក ព្រោះវានឹងឲ្យផ្លែល្អដទៃត្រូវខូចទៅតាមនោះដែរ។

៨ – លាបប័រទៅលើមុខឈីស ដែលអ្នកទើបកាត់ប្រើរួចធ្វើបែបនេះវា នឹងមិនស្ងួតនៅពេលដាក់ចូលទៅ ក្នុងទឹកកក។

៩- ដាក់ទំពាំងបាយជូរចូលផើងទឹកដូចយើងដាក់ផ្កា រួចគ្របថង់ប្លាស្ទិកពីលើហើយ ដាក់ក្នុងទូទឹកកកវាស្រស់ បានយូរជាងធម្មតា។

១០- យកក្រដាសអាំងត្រីរុំផ្នែកចាងចុងរបស់វាស្ទងចេកវា នឹងជួយបន្លាយរយៈខូចរបសើចេក បានពី ៣ទៅ ៥ថ្ងៃ បើធៀបនឹងពេលធម្មតា។

១១- ដាក់ក្រដាសជូតមាត់ពីលើកញ្ចក់ដែលគ្របចានសាឡាដនៅស្រស់ច្រើនសប្តាហ៍ព្រោះក្រដាសនេះ នឹងបឺតយកជាតិសំណើមនៅក្នុងសាឡាដមិនឲ្យរលួយ។

១២- រុំបន្លែភ្លៅកង្កែប និងផ្កាស្ពៃខៀវក្នុងក្រដាសអាំងត្រីមុនពេលដាក់ក្នុងទូទឹកកកឮធ្វើបែបនេះ អាចរក្សាទុក បានទៅដល់ ៤សប្តាហ៍។

១៣- ប្រសិនមិនចង់ឲ្យប៉េងប៉ោះឆាប់ទុំ អ្នកគួររក្សាវាទុកជាមួយនឹងបន្លែផ្លែឈើ។ អ្នកមិនត្រូវទុកប៉េងប៉ោះ នៅក្នុងប្លាស្ទិចនោះទេព្រោះវាអាចធ្វើឲ្យឆាប់ទុំរហ័ស។

១៤- ការជូតសម្អាតទូទឹកកកជាញឹកញាប់គឺជាទម្លាប់មួយបង្កបរិស្ថានល្អ សម្រាប់បន្លែផ្លែឈើ។

១៥- ដាក់ខ្ញីក្នុងទូទឹកកក ខ្ញីនឹងនៅស្រស់បានយូរ ងាយស្រួលចិនសម្បក និងងាយហាន់។

១៦- រក្សាផ្សិតទុកក្នុងថង់ក្រដាសជំនួសថង់ប្លាស្ទិច ព្រោះថង់ក្រដាសអាចស្រូបយកជាតិសំណើមពីផ្សិតបានល្អ។

១៧- បណ្តាបន្លែផ្លែឈើដែលមិនគួរដាក់ក្នុងទូទឹកកករួមមាន ផ្លែប៊ើរី ចេកគីវី ត្រសក់ ខ្ទឹមបារាំង ជម្ពូរ ម្នាស់ ប៉េងប៉ោះ សារី ប៉ោម។ ចូររក្សាវាទុកនៅក្រៅទូទឹកកក លើកលែងតែមានអាកាសធាតុក្តៅខ្លាំង៕

You might also like More from author