តើ​អ្នក​មាន​ជំងឺ ឬសដូងបាតរុំារ៉ៃ គួរ​ទទួលទាន​អាហារ​បែប​ណា?

(សុខភាព)៖ ជំងឺឬសដូងបាត ឬសរសៃឈាមរលាកនៅលើរន្ធគូថ ភាគច្រើនអាចកើតឡើងមនុស្ស ដែលមានអាយុ ៥០ ឆ្នាំឡើងទៅ។ រោគសញ្ញាមានការប្រែប្រួល ប៉ុន្តែអាចរួមមានការឈឺចាប់រន្ធគូថ និងរមាស់ ព្រមទាំងមានការរីករាលដាលដល់ពោះវៀនធំ ដោយមានធ្លាក់ឈាមនៅពេលបត់ជើងធំ។ មូលហេតុដែល បណ្តាលឲ្យមានជំងឺឬសដូងបាទរួមមាន ការមានផ្ទៃពោះ, ការធាត់, ការអង្គុយយូរ,បញ្ហារំលាយអាហាររ៉ាំរ៉ៃ និងរបបអាហារដែលមានកម្រិតជាតិសរសៃទាប។

តែទោះជាយ៉ាងណាក្តី ការប្រើប្រាស់ថ្នាំ និងការផ្លាស់ប្តូររបបអាហារអាច ជួយការពារឬបន្ថយរោគសញ្ញា និងព្យាបាលជំងឺនេះបាន ដោយក្នុងនោះរួមមាន៖

ទទួលទានទឹកដោះគោជូរ ឬយ៉ាអួរ៖
ទឹកដោះគោ ឬយ៉ាអួរ ដែលជាភេសជ្ជៈទឹកដោះគោផ្តល់នូវប្រូតេអ៊ីន ព្រមទាំងមានប្រសិទ្ធភាព ជួយជំរុញឲ្យ ប្រព័ន្ធរំលាយអាហារ និងមុខងារប្រព័ន្ធភាពស៊ាំមានសុខភាពល្អ។ យោងតាមសាកលវិទ្យាល័យវេជ្ជសាស្ត្រ Maryland បានអោយដឹងថា សារជាតិ ប្រូបាយអូទិច Probiotics នៅក្នុងទឹកដោះគោ ឬយ៉ាអួរ អាចជួយការពារ ឬព្យាបាលជំងឺឬសដូងបាត បានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីទទួលបានលទ្ធផលល្អបំផុត គួរទទួលទឹកដោះគោ ឬយ៉ាអួរ ដែលផ្ទុកនូវសារធាតុសកម្ម ដូចជា lactobacillus ឬ bifidus។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចជួយ កាត់បន្ថយការខ្វះជាតិទឹក និងជួយជំរុញដល់ចលនាពោះវៀនផងដែរ។

ទទួលទានបន្លែ និងផ្លែឈើ៖
ការទទួលទាន ផ្លែឈើ និងបន្លែផ្តល់នូវសារធាតុចិញ្ចឹមដ៏មានតម្លៃ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ព្រមទាំងផ្តល់សារធាតុរាវ ដែលជួយបន្ថយការទល់លាមក។ ក្នុងនាមជាអាហារដែលសំបូរជាតិសរសៃ ផ្លែឈើ និងបន្លែក៏អាចកាត់បន្ថយការឈឺចាប់ពេលបន្ទោរបង់ និងការឈឺចាប់អំឡុងពេលពោះវៀនធំធ្វើចលនាផងដែរ។ ជាមួយគ្នានេះដែរ ផ្លែឈើ និងបន្លែដែលមានជាតិសរសៃខ្ពស់ រួមមាន ផ្លែល្ហុង ផ្លែប៉ោម ផ្លែបឺ សណ្តែកបៃតង បន្លែបៃតង នឹងបន្លែបៃតងចាស់ ជាដើម។

គ្រាប់ធញ្ញជាតិ៖
ដោយសារតែធញ្ញជាតិទាំងមូលមានផ្ទុកនូវសារធាតុចិញ្ចឹម ហេតុដូច្នេះហើយពួកវាអាចផ្តល់ជាតិសរសៃ ជាតិប្រូតេអ៊ីនច្រើនជាអាហារដទៃទៀត ។ មនុស្សភាគច្រើនមិនបានបំពេញតាមតម្រូវការជាតិសរសៃ ប្រចាំថ្ងៃរបស់ពួកគេ ដែលមានចាប់ពី 21 ទៅ 38 ក្រាមនៃជាតិសរសៃក្នុងមួយថ្ងៃនោះទេ។ ដោយឡែក អាហារដែលសម្បូរទៅដោយជាតិសរសៃ និងប្រូតេអ៊ីនច្រើន ដូចជាម្សៅអង្ករ នំប៉័ង ស្រូវអង្ករវែង ស្រូវអង្ករ និងពោតលីង។

សារធាតុរាវ៖
ដើម្បីបងា្ករ ឬកាត់បន្ថយរោគសញ្ញានៃជំងឺឬសដូងបាត ដែលទាក់ទងទៅនឹងរបបអាហារ ដែលមានជាតិ ខ្លាញ់ទាប គួរទទួលទានទឹក ឬវត្ថុរាវផ្សេងទៀតក្នុងមួយថ្ងៃឲ្យបានគ្រប់គ្រាន់។ អ្នកគួរញ៉ាំទឹកដោះគោយ៉ាង ហោចណាស់ ៨ ពែង ឬ 64 អោនជារៀងរាល់ថ្ងៃ ដែលក្នុងនោះអ្នកអាចទទួលទានទឹកទឹកដោះគោ ទឹកផ្លែឈើ ឬទឹកបន្លែ ទឹកប៉េងប៉ោះ ឬស៊ុបមាន់ ទឹកទំពាំងបាយជូរជាដើម ។ គួរចងចាំថាទឹកផ្លែឈើ និងបន្លែផ្ទុកជាតិ សរសៃតិចជាងផ្លែឈើស្រស់ទាំងមូល។ ដោយឡែក អ្នកគួរចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងជាតិស្ករខ្ពស់ដែលអាចផ្តល់ជាតិទឹកតិច និងអាចធ្វើឲ្យឡើងទំងន់៕

You might also like More from author