អាហារ និង​រូប​រាង​របស់​ស្រ្តី

(សុខភាព)៖ ស្រ្តីម្នាក់ៗ តែងតែមានរូបរាង ឬលក្ខណរាងកាយមិនដូចគ្នាទេ។ អ្នកខ្លះមានរាងស្គម ខ្លះធាត់ ខ្លះមានរាងបំពង់ (ស្មើលើ ស្មើក្រោម) ខ្លះមានរាងតូចលើធំក្រោម ឬខ្លះមានរាងធាត់មូល ដូមផ្លែប៉ោម។
ដូច្នេះ ដើម្បីថែរក្សារាងរៅ ឲ្យស្អាតសមសួនឡើងវិញ ស្រ្តីត្រូវយកចិត្តទុកដាក់ដល់ការគ្រប់គ្រង នៃអាហារហូបចុក រួមទាំងប្រការគួរ និងមិនគួរប្រតិបត្តិមួយចំនួន ដែលអ្នកជំនាញបាន ណែនាំដូចតទៅ៖

ស្រ្តីរាងបំពង់៖
ស្រ្តីនៅទ្វីបអាស៊ី ភាគច្រើនមានរូបរាងបែបនេះ (ស្មើលើ ស្មើក្រោម ) ដោយពុំសូវមានផ្នែកនៃរាងកាយកោង – ង នោះទេ ។ បើសិនជាសម្រកជើងឲ្យមានលក្ខណៈរាងស្អាត នោះទម្ងន់ក៏ស្រកចុះនៅគ្រប់ទីផ្នែកទាំងអស់ នៃរាងកាយ តែបើជើងវិញ ឡើងថ្លោសៗ ផ្នែកផ្សេងៗនៃរាងកាយ ក៏ធាត់ទៅតាមនោះដែរ ដែលបញ្ហានេះ គឺដោយសារតែ ក្រពេញប្រមាត់ធ្វើការមិនបានល្អ នាំឲ្តប្រព័ន្ធរំលាយអាហារ ធ្វើការយឺតយ៉ាវ។ស្រ្តីដែលមាន រាងបែបនេះ គួរថែទាំរាងរៅ ដូចខាងក្រោមៈ
– ត្រូវចាត់ទុកអាហារពេលព្រឹកសំខាន់បំផុត និងអាហារថ្ងៃត្រង់ជារឿងបន្ទាប់បន្សំ។ ចំណែកឯពេលល្ងាចវិញ ជាពេលដែលប្រព៧ន្ធរំលាយអាហារ ធ្វើការបានតិចណាស់ ដូច្នេះ គួរតែទទួលទានអាហារណាដែលមាន កាឡូរីទាប។
– អាហារដែលសក្តិសមសម្រាប់ស្រ្តីរាងបំពង់ គឺនំប៉ាស្កាសសៃ មីសសៃ ឬនំបុ័ងធ្វើពីម្សៅស្រូវសាលី ផ្លែត្រប់វែង ឬត្រប់ពណ៌ស្វាយ សណ្តែកឡាន់តៅ ពោត និងការ៉ុត។
– ទទួលទានទឹកឲ្តបានច្រើន ពី ៦ ទៅ ១២ កែវ ក្នុងមួយថ្ងៃ និងកាហ្វេឲ្យបាន ១ទៅ២ ពែងក្នុងមួយថ្ងៃ។
– ហាមអត់អាហារពេលព្រឹក ព្រោះបើមិនញុំាអាហារពេលព្រឹក នោះប្រព័ន្ធដុតរំលាយអាហារ និងធ្វើការមិនបានល្អ ពេញមួយថ្ងៃ។
– ជៀសវាងអាហារមួយចំនួន ដូចជានំខេក នំបុ័ងស នំប៊ីស្គី ឬនំធុង ដែលឆ្លងកាត់ការថែរក្សាទុកបានយូរ ដូចជា សាច់ក្រក សាច់ជ្រូកកំប៉ុង ឬប្រឡាក់សាច់ចៀន ស្បែកមាន់ និងគ្រឿងក្នុងសត្វ រួមទាំងផលិតផល ធ្វើពីទឹកដោះគោ គ្រប់ប្រភេទ និងអាហារត្រាំ ឬជ្រក់។

ស្រ្តីរាងផ្លែប៉ោម៖
ជាស្រីដែលមានដងខ្លួនធំ ស្មាទូលាយ ដៃជើងរឹងប៉ឹង ដូចអ្នកកីឡា ឆ្អឹងតូចសាច់ច្រើន និងមានខ្លាញ់ពេញខ្លូន មើលទៅធាត់ទ្រលុកៗ ដូចផ្លែប៉ោម។
ស្រ្តីប្រភេទនេះ ដើម្បីកែខៃរាងឲ្យបានល្អ គួរប្រតិបត្តិតាមការនែនាំដូចខាងក្រោមនេះ

– ទទួលទានបន្លែឲ្យបានច្រើន ដើម្បីជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អឡើង
– ទទួលទានសាច់សត្វដែលងាយរលាយ ដូចជា សាច់ត្រី សាច់មាន់ដែលមិនជាប់ស្បែក
– អាហារដែលគួរទទួលទានឲ្យបានច្រើនដូចជាម្ទេសហាវ៉ៃពណ៌ក្រហម ផ្សិត ការ៉ុត ល្ហុង ឃិនឆាយ ត្របែក និងផ្លែគីវី ។
– ទទូលទានទឹកពី ៦ ទៅ ១២ កែវក្នុងមួយថ្ងៃ កាហ្វេ ១ ទៅ ២ បែង ក្នុងមួយថ្ងៃ ទឹកឃ្មុំក៏អាចទទួលទានបាន តែមិនឲ្យលើសពី ១ ទី ២ស្លាបព្រាកាហ្វេ ក្នុងមួយថ្ងៃ ព្រមទាំងទឹករ៉ែសូដា និងស្ករអំពៅ ។ មួយវិញទៀត អ្នកមិនត្រូវទទួលទានសណ្តែកដែលលាយជាមួយអំបិលឡើយ។
– កុំទទួលទានសាច់គោ សាច់ជ្រូក ៣ជាន់ គ្រឿងក្នុងសត្វខ្ចៅ ខ្ចង គ្រប់ប្រភេទសាច់ មាន់ដែលជាប់ស្បែក ។
– កុំទទួលទានទឹកដោះគោឆៅ គ្រប់ប្រភេទ ក្រែម ប័រ ខ្ទិះ ការ៉េមកី ឬស្រទាប់ស្ករក្នុងនំ ផ្លែឈើត្រាំគ្រប់ប្រភេទ និងទឹកសូកូឡាជាដើម។

ស្រ្តីមានដងខ្លួនតូចត្រគាកធំ៖
ជាប្រភេទនារី មានដងខ្លួនតូចជាងផ្នែកខាងក្រោម សាច់ដៃនែន ត្រគាកធំ គល់ភ្លៅធំបំផុត រហូតទាល់តែរក សម្លៀកបំពាក់ តម្រូវស្ទើពុំបាន។ ស្រ្តីប្រភេទនេះគួរប្រតិបត្តិតាមការណែនាំដូចខាងក្រោម៖
– ទទួលទាំនបាយ ឬនំម្សៅ ធ្វើពីអង្ករមិនទាន់ស្រិត ដូចជាអង្ករបុកនឹងពោតអង្ករ នំប៉ាស្កាធ្វើពីស្រូវសាលី និងនំបុ័ងធ្វើពីស្រូវសាលី។
– ទទួលទានសាច់ មិនជាប់ខ្លាញ់គ្រប់ប្រភេទ សាច់មាន់មិនទាប់ខ្លាញ់ ស៊ុត ត្រីខកំប៉ុង និងគ្រាប់សណ្តែកស្ងួត ឲ្យបានមួយក្តាប់ក្នុងមួយថ្ងៃ។
– ទទួលទានទឹកដោះគោ គ្មានជាខ្លាញ់ ទឹកដោះគោជូខាប់ និងប្រេងអូលីវ
– ទទួលទាន ស្ពែក្តោប ផ្សិតគ្រប់ប្រភេទ ខ្ទឹមបារាំង ការ៉ុត ផ្កាស្ពៃ ល្ងស ល្ងខ្មៅ
– ត្រូវប្រយ័ត្នចំពោះអាហារ ដែលផ្តល់កម្លាំង ព្រោះថា ស្រ្តីប្រភេទនេះចូលចិត្តទទួលទានរបស់ផ្អែម

ស្រ្តីមានរាងស្វែលស្អាត៖
ជាប្រភេទស្រ្តី ស្អាតតាំងពីកំណើត ដោយមានដើមទូ្រងធំ ចង្កេះរៀវត្រគាកសាយ គួរឲ្យបេតី ក៏ប៉ុន្តែមានគុណ វិបត្តិបន្តិចត្រង់ថាមានសាច់ច្រើននៅក្នុងរង្វង់ដែ ធ្វើឲ្យដើមដៃធំៗ។ ដូច្នេះដើម្បីថែរាងឲ្យកាន់តែស្អាត

គួរអនុវត្តដូចខាងក្រោម៖
– អាហារដែលសក្តិសម សម្រាប់ស្រ្តីរាងស្វែល គឺទំពាំងបាយជូ ផ្សិត ឪឡឹក ត្រសក់ស្រូវ ត្រសក់ផ្អែម ម្នាស់ សណ្តែក ល្ង និងបាយអង្ករសំរូប។
– មិនត្រូវទទួលទានសាច់គោ ពិសេសបង្គា បង្កង ខ្ចៅ ខ្យងគ្រប់ប្រភេទ៕

You might also like More from author