សញ្ញា​ព្រមាន​ជំងឺ​ ដាច់​សរសៃ​ឈាម​ខួរក្បាល​ទាំង​នេះ​​ ហើយ​ដែល​សម្លាប់​មនុស្ស​ដោយ​មិន​ដឹងខ្លួន

(សុខភាព)៖ យោងទៅតាមការស្ថិតិចុងក្រោយគេបង្អោះបានឲ្យដឹងថាអ្នកជំនាញខាង វេជ្ជសាស្ត្រ និយាយថា ជំងឺដាច់សរសៃឈាមខួរក្បាលកំពុងតែធ្វើឲ្យមនុស្សពេញវ័យជាច្រើនទៅជាពិការភាព និងក្លាយទៅជាឃាដករ ដែល សម្លាប់មនុស្សច្រើនជាងគេនៅសហរដ្ឋអាមេរិកលំដាប់ថ្នាក់ទីបួន។

តាមរយៈអត្ថបទនេះយើង នឹងពន្យល់អំពីសញ្ញាព្រមានរបស់វា។ ដំបូងអ្នកគួរយល់ថា ជំងឺដាច់សរសៃឈាម ខួរក្បាលមានពីរ ប្រភេទគឺ Ischemic និង Hemorrhagic។ Ischemic គឺជាប្រភេទដែលកើតមានញឹកញាប់ ជាងគេហើយ ក៏កើតឡើង ដោយសារតែសរសៃឈាមដែលទៅ ចិញ្ចឹមខួរក្បាលនៅផ្នែកណាមួយរងការស្ទះជិត ឬ រួមតូចជាហេតុនាំឲ្យកាត់បន្ថយលំហូរ ឈាមទៅចិញ្ចឹមខួរក្បាលយ៉ាងធ្ងន់ធ្ងរ។ ចំពោះប្រភេទ Hemorrhagic វិញមិនសូវកើតមានច្រើនទេហើយវាក៏បង្កឡើងដោយការហូរឈាមក្នុងខួរក្បាលផងដែរ។

តាមអ្នកជំនាញខាងវេជ្ជសាស្ត្របានឲ្យដឹងថា រោគសញ្ញារបស់ជំងឺដាច់សរសៃឈាមខួរក្បាលអាច នឹងប្រែប្រួលទៅពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត អាស្រ័យទៅតាមប្រភេទរបស់វាកន្លែងនៃខួរក្បាលដែលរងការប៉ះពាល់ និងរយៈពេលនៃការខូចខាតផងដែរ។ ប៉ុន្តែរឿងទាំងនោះ គឺកើតឡើងភ្លាមៗ។

សញ្ញាព្រមាននៃជំងឺដាចសរសៃឈាមខួរក្បាលដែលកើតឡើងញឹកញាប់ បំផុត៖
* ស្ពឹកនៅដៃជើង ឬ មុខជាពិសេសមួយចំហៀងខ្លួនតែម្តង
* ពិបាក ក្នុង ការដើរ បាត់បង់ លំនឹង
* ពិបាកនិយាយ និងពិបាកយល់ថា នរណាកំពុងតែនិយាយអ្វី

ដើម្បីសម្គាល់ដឹងថា ជាការកើតឡើងនៃជំងឺដាច់សរសៃឈាមចូរចងចាំពាក្យកាត់ F.A.S.T៖

(មុខ) មុខរបស់អ្នកជំងឺអាចធ្លាក់មួយចំហៀង
* (ដៃ) ពេលលើកដៃទាំងពីរឡើង គឺពិបាកទប់ណាស់ ឬ ងាយនឹងធ្លាក់ចុះវិញ
* (ការនិយាយ) សម្លេងដែលអ្នកជំងឺនិយាយគឺចម្លែក ឬ លឺសូឡុលៗ
* (ពេលវេលា) បើសិនជាអ្នកសង្កេតឃើញ សញ្ញាមួយនៃសញ្ញា ខាងលើអ្នកគួរតែទាក់ទងទៅគ្រូពេទ្យភ្លាម ឬ រថយន្តសង្គ្រោះបន្ទាន់។ លើសពីនេះទៀតការព្យាបាល មួយចំនួននៃជំងឺដាច់សរសៃឈាមខួរក្បាលអាច មានប្រសិទ្ធភាពបានលុះត្រាតែបញ្ជូនទៅ មន្ទីរពេទ្យនៅពេលចេញរោគសញ្ញាបាន ៣ ទៅ ៤ ម៉ោង។

អាការៈផ្សេងៗទៀត ដែលគួរសង្កេត៖
* ភ្នែកម្ខាង ឬ ទាំងសងខាងពិបាកមើលឃើញ
* ឈឺក្បាលខ្លាំងក្លាភ្លាមៗដោយមិនដឹងមូលហេតុ
* វិលមុខ
* ស្លាប់មួយចំហៀង ខ្លួនទាំងស្រុងតែម្តង។

អ្នកក៏គួរតែចងចាំថា ការធ្វើទុក្ខរបស់ជំងឺដាច់សរសៃឈាមខួរក្បាល និងរោគសញ្ញារបស់វាគឺកើតឡើងភ្លាមៗ តែម្តង។ ដូច្នេះបើសិនជាអ្នកមានរោគសញ្ញា ព្រមានមួយ ឬ ច្រើនខាងលើនេះរយៈពេលច្រើនជាង ពីរ បី នាទីសូមកុំរងចាំវាធ្វើទុក្ខខ្លាំងអីចូរស្វែងរកការព្យាបាលភ្លាមៗទៅ៕

You might also like More from author