រលាកដៃ​ពេល​ធ្វើម្ហូប អ្វីដែល​អ្នក​គួរ​ធ្វើ​មុន​គេ

(សុខភាព)៖ ការងារចម្អិនម្ហូបអាហារចៀសមិន ផុតពីការមុតដៃ ឬ រលាកភ្លើងនិងទឹកក្តៅនោះទេ។ បើ មាន រឿង បែប នេះ កើតឡើង មែន តើ អ្នក គួរ ធ្វើ ដូចម្តេច? ចូរដាក់ដៃរបស់អ្នកនៅក្រោមទឹកហូរឲ្យបានយូរតាមដែល អាច ធ្វើទៅបាន (៥នាទីឡើងទៅទើបល្អ)។ បន្ទាប់មក ត្រូវ ពិនិត្យមើលថា ការរលាករបស់អ្នកមានទំហំ ប៉ុណ្ណាដែរ។ បើអ្នកគិតថាស្រាលអ្នកមិនចាំបាច់ទៅពេទ្យទេហើយ ការប្រើគ្រឿងផ្សំ និងឧបករណ៍ពេទ្យនៅ ផ្ទះអាចជួយអ្នកបាន។

១. អ្នកអាចប្រើ ប្រទាលកន្ទុយក្រពើដើម្បីបិទនៅលើស្បែកដែលរលាក
២. អ្នកក៏អាចច្របាច ទឹកដំឡូងបារាំងទៅលើ មុខរបួសផងដែរ
៣. ទឹកឃ្មុំជាជម្រើសដ៏ល្អសម្រាប់ជួយបំបាត់ការឈឺចាប់ និងការរលាក
៤. ចូរញ៉ាំថ្នាំបំបាត់ការឈឺដែលមាននៅក្នុងផ្ទះរបស់អ្នក។

យ៉ាងណាមិញបើ អ្នកសង្ស័យ ឬ គិតថាស្ថានភាពរបស់អ្នកធ្ងន់ធ្ងរ ចូរ ប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់៕

You might also like More from author