ឈឺផ្សា ពេលនោម មាន​មូលហេតុ​អ្វីខ្លះ គួរ​ឲ្យ​យើង​បារម្ភ?

(សុខភាព)៖ ឈឺផ្សា ពេលបត់ជើងតូច គឺជាអាការៈក្តៅ ក្រហាយ ឬមិនមានផាសុកភាព នៅពេលអ្នកនោម។ មានមូលហេតុ និងបញ្ហាជាច្រើន ដែលបណ្តាលឲ្យអ្នកឈឺបែបនេះ ប៉ុន្តែ កត្តាចំបងនោះ គឺការឆ្លងមេរោគ នៅផ្លូវទឹកមូត្រ។ ចំពោះបុរស ការរលាកទ្វារនោម និងជំងឺក្រពេញប្រូស្តាត គឺជាមូលហេតុទីមួយហើយ ដែលបណ្តាលឲ្យអ្នកនោមឈឺ។

បញ្ហាសុខភាពដ៏ទៃទៀត ដែលបណ្តាលឲ្យអ្នក ឈឺផ្សារ ពេលបត់ជើងតូច៖
• គ្រួសក្នុងតម្រងនោម
• ជំងឺប្រមេះ
• រលាកប្លោកនោម
• ការប្រើថ្នាំមួយចំនួន
• ដុះផ្សិត ឬកើតរើម លើប្រដាប់បន្តពូជ
• ការឆ្លងមេរោគនៅតម្រងនោម
• រលាកក្រពេញប្រូស្តាត
• ជំងឺកាមរោគ
• ការប្រើសាប៊ូ ទឹកអប់ ឬគ្រឿងក្រអូបច្រើនពេក
• រលាកផ្លូវទឹកមូត្រ។

យ៉ាងណាមិញ ការឈឺបែបនេះ មិនធ្ងន់ធ្ងរពេកនោះទេ ប៉ុន្តែ អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើអ្នក៖
• ឈឺជាប់មិនបាន
• មានហូរទឹករំអិល ឬអ្វីចេញពីប្រដាប់ភេទ
• នោមឈាម
• មានគ្រុនក្តៅមកជាមួយ
• ឈឺចង្កេះ
• ជាស្ត្រីមានផ្ទៃពោះ៕

You might also like More from author