ការ​ដេក​ដែល​ល្អបំផុត និង​អាក្រក់​បំផុត​ដែល​អ្នក​គួរ​ដឹង !

(សុខភាព)៖ ជាការពិតណាស់ មនុស្សគ្រប់គ្នាសុទ្ធតែត្រូវការដំណេកជា ការចាំបាច់បំផុត។ អ្នកប្រាកដជាគិតហើយថា ឲ្យតែអ្នកបានដេកលក់បានស្កប់ស្កល់នោះ អ្នកនឹងមានសុខភាពល្អជាមិនខាន។តែអ្នកមានដឹងទេថា មិនត្រឹមតែការដេកលក់តែម្យ៉ាង ដែលអាចឲ្យអ្នកមានសុខភាពល្អបាននោះទេ វាទាមទារឲ្យអ្នកដេកក្នុងស្ថានភាពឲ្យបានត្រឹមត្រូវផងដែរ ។ខាងក្រោមនេះ គឺជាផលល្អ និងផលមិនល្អ ទៅតាមទំនោរនៃស្ថានភាពដំណេករបស់មនុស្សម្នាក់ៗ។

១.ការដេកលក្ខណៈដៃគូរ ទម្រង់ដូចស្លាបព្រា
ការដេកក្នុងសណ្ឋានបែបនេះ គឺមានលក្ខណៈខាងលើនិងខាងក្រោម។ វាត្រូវបានគេជឿថា អាចជួយបន្ធូរអាការៈស្ត្រេសបាន ប៉ុន្តែវាក៏អាចធ្វើឲ្យមានការឈឺនិងចុករោយបានដែរ។ យោងតាមអ្នកឯកទេសផ្នែកចិត្តវិទ្យា ការប៉ះពាល់រាងកាយ បើទោះជាក្នុងពេលគេងលក់ ក៏អាចជួយកាត់បន្ថយស្ត្រេស ចំពោះដៃគូរទាំងពីរអ្នកបានផងដែរ។តែទោះជាយ៉ាងណាការស្ថិតក្នុងស្ថានភាពបែបនេះយូរពេក គឺអាចធ្វើឲ្យរាងកាយអ្នកចុករោយបាន ដូច្នេះអ្នកគួរថ្លឹងថ្លែងពីពេលវេលាដែលអ្នកអាចរក្សាស្ថានភាពបែបនេះបាន។

២. ខ្នងទល់ខ្នង
ដៃគូស្វាមីភរិយាភាគច្រើន គឺតែងគេងខ្នងទល់ខ្នង ប៉ុន្តែដំណេកបែបនេះ ក៏នៅតែអាចរក្សាការប៉ះពាល់គ្នានៃរាងកាយបានដែរ។ នៅពេលដែលរាល់ការប៉ះពាល់ទាំងអស់ត្រូវបានចៀសវាង នោះវានឹងអាចមាននូវបញ្ហាក្នុងទំនាក់ទំនងស្នេហាកើតមាន។

៣.ការគេងទល់មុខគ្នា
ពិតណាស់ នេះគឺជាស្ថានភាពដំណេកមួយដែលស្និទ្ធស្នាល និងមានទំនាក់ទំនងគ្នាយ៉ាងល្អ ដោយសារតែវាបានផ្តល់ឱកាសឲ្យអ្នកទាំងពីរសម្លឹងមើលមុខគ្នាបានយ៉ាងច្បាស់ និងប៉ះពាល់រាងកាយគ្នាបាន។

៤. ការគេងដោយម្នាក់ឯង
ការដាក់ដៃឡើងបែបនេះ គឺអាចជួយការពារមុខពីស្នាមជ្រាវជ្រួញ ការស្រម៉ុក និងថែមទាំងការច្រាលជាតិអាស៊ីតចេញមកទៀតផង។ វាក៏ជាស្ថានភាពដ៏ល្អសម្រាប់ការថែរក្សា សុខភាពឆ្អឹងខ្នង។ ប៉ុន្តែចំណុចមិនល្អនោះគឺថា ការដាក់ស្មាបែបនេះ អាចធ្វើអោយអ្នកមានភាពមិនផាសុក ដោយសារតែមានសម្ពាធដាក់ពីលើវា។ ការដាក់កល់ខ្នើយបន្ថែមគឺអាចជួយបាន។

៥. ដេកផ្កាប់
នេះជាស្ថានភាពនៃការដេកមួយ ដែលអ្នកមិនគួរអនុវត្តនោះឡើយ។វាអាចធ្វើអោយមានការឈឺចាប់ចាក់ឆៀបៗ នៅត្រង់ដៃនិងជើង។ វាក៏អាចបង្ការអ្នកពីការដក ដង្ហើមឲ្យបានគ្រប់គ្រាន់នឹងត្រឹមត្រូវផងដែរ។

៦.ដេកឱបខ្នើយឱប
ការដេកឱបខ្នើយដូចនេះ គឺជាវិធីដ៏មានប្រសិទ្ធភាពមួយ ក្នុងការសម្រាកឲ្យបានត្រឹមត្រូវ ដោយមិនមានការឈឺចាប់នៅឆ្អឹងកងខ្នងនោះឡើយ។

៧.ដេកផ្ងារ
នេះគឺជាស្ថានភាពល្អបំផុតក្នុងការគេង។ ជារឿយៗ វាត្រូវបានណែនាំដោយវេជ្ជបណ្ឌិត និងជួយអ្នកក្នុងការរក្សាស្ថានភាពស្មា និងឆ្អឹងកងខ្នងឲ្យមានសុខភាពល្អ៕

You might also like More from author