ដូង​ជា​ថ្នាំ​ព្យាបាល​ជំងឺ ៨​មុខ

(សុខភាព)៖ ផ្លែដូងគឺជាប្រភេទផ្លែឈើមានសារប្រយោជន៍ ណាស់ក្នុងជីវភាពរស់នៅរបស់យើងរាល់គ្នា។ ម្យ៉ាងទៀតវាក៏ជាប្រភេទផ្លែឈើ ដែលគេយកមកធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺថែមទៀតផងដែរ។

តាមការវិភាគរបស់អ្នកវិទ្យាសាស្រ្តសាច់ដូង និងទឹកដូងរួមផ្សំទៅដោយជីវជាតិជាច្រើនមុខមានៈ ជីវជាតិ គ្លុយកូស Fructose Saccharose សារជាតិបំប៉ន ជាតិប្រូតេអ៊ីន ជីវជាតិក្នុងពពួក B ជីវជាតិ C សារជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូមជាដើម។

កម្រិតជាប៉ូតាស្យូម និងម៉ាញ៉េស្យូមក្នុងទឹកដូងមានយ៉ាងច្រើន។ ទឹកដូងអាចប្រើប្រាស់ជាភេសជ្ជៈបំប៉នកម្លាំង អាចព្យាបាលនូវរោគខ្វះជាតិទឹកនិងជួយធ្វើឲ្យមានលំនឹងនូវធាតុ Electrolysis ក្នុងរាងកាយមនុស្ស។ សាច់ដូងខ្ចីមានសារជាតិបំប៉នយ៉ាងច្រើន ព្រមទាំងជាតិប្រូតេអ៊ីនដែលផ្លែឈើដទៃទៀតមិនអាចយកមកប្រៀបផ្ទឹមបាន។

ជាមួយគ្នានេះដែរយោងទៅតាមការស្រាវជ្រាវរបស់វេជ្ជសាស្រ្តបុរាណចិនបានឲ្យដឹងថា ផ្លែដូងអាចព្យាបាលនូវជំងឺក្អួតឈាម រារាំងនូវការឡើងកំដៅ ថ្នាំប៉ូវ ព្យាបាលរោគពោះធំ ស្បែកលឿងរបស់កូនក្មេង ថ្នាំបញ្ចុះព្រូន រោគស្លេកស្លាំង ជាដើម។

ដោយឡែកយោងទៅតាមការស្រាវជ្រាវបច្ចុប្បន្នបានឲ្យដឹងថា ដូងមានរសជាតិឆ្ងាញ់ ជួយរំងាប់មេរោគ។ ម្យ៉ាងវិញទៀត ដូងអាចប្រើសម្រាប់ព្យាបាលជំងឺក្តៅក្នុង ស្រេកទឹក មិនសូវនោម ជំងឺបណ្តាលមកពីពពួក បរាសិតនៅក្នុងពោះវៀន រលាកក្រពះ រលាកស្បែក។ មិនត្រឹមតែប៉ុណ្ណោះ ការបរិភោគសាច់ដូងអាចជួយឲ្យស្បែកម៉ដ្ឋល្អ និងរោមចិញ្ចើមដុះ៕

You might also like More from author