កាហ្វេ និងតែ ប្រហែល​ជា​អាច​ជួយ​ការពារ​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម

(សុខភាព)៖ ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក និងសឹង្ហបុរី បាននិយាយថា ការទទួលទានកាហ្វេក្នុងបរិមាណមួយសមរមជារៀងរាល់ថ្ងៃ អាចជួយការពារជំងឺខ្លាញ់ក្នុងថ្លើម។
ក្រុមស្រាវជ្រាវអន្តរជាតិមួយក្រុមដែលត្រូវបានដឹកនាំដោយមហាវិទ្យាល័យនៃវិទ្យាពេទ្យ Duke នៃរដ្ឋការ៉ូលីណាភាគខាងជើង និងមហាវិទ្យាល័យនៃប្រទេសសង្ហឹបុរីបានធ្វើសេចក្តីណែនាំថា ការទទួលទាណជាតិកាហ្វេអ៊ីនអាចកាត់បន្ថយជាតិខ្លាញ់នៅក្នុងថ្លើម។

នៅទូទាំងពិភពលោក មនុស្ស៧០ភាគរយបានធ្វើការពិនិត្យរកជំងឺរទឹកនោមផ្អែម និងជំងឺធាត់ និងជំងឹខ្លាញ់នៅក្នុងថ្លើម ដោយលទ្ធផលបានបង្ហាញ ថាមូលហេតុនៃការកើតជំងឺខ្លាញ់នៅក្នុងថ្លើម គឺការទទួលជាតិអាកុលច្រើនហួសកំរិត។
ជាមួយគ្នានេះដែរ ការរកឃើញនៃការសិក្សានេះ បានបង្ហាញថា ការទទួលទានតែ និងកាហ្វេជាប្រចាំថ្ងៃមានអត្ថប្រយោជន៍ក្នុងការការពារជំងឺថ្លើម សម្រាប់អ្នកដែលចូលចិត្តទទួលទានជាតិអាកុល។
លោក Yen ដែលជាវេជ្ជបណ្ឌិតជនជាតិសឹង្ហបុរីបាននិយាយថា «នេះគឺជាការស្រាវជ្រាវដ៏ល្អិតល្អន់មួយដើម្បីសិក្សាអំពីទំនាក់ទំនងរវាងសារជាតិកាហ្វេអ៊ីន និង ថ្លើមរបស់មនុស្ស ហើយលទ្ធលដែលត្រូវបានបង្ហាញវាគួរឲ្យទាក់ទាញខ្លាំងណាស់»

គួរបញ្ជាក់ដែរថា ការរកឃើញនេះនឹងត្រូវចេញផ្សាយនៅក្នុងខែកញ្ញាខាងមុខនេះ នៅក្នុងសៀវទស្សនាវដ្តី Hepatology។
ទោះបីជាយ៉ាងណាក្តី ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កាហ្វេបានផ្តល់ទាំងគុណសម្បត្តិ និងគុណវបត្តិដល់សុខភាពរបស់អ្នកទទួលទាន ដោយវាត្រូវពឹងផ្អែកបរិមាណនៃការទទួលទាន និងអាយុរបស់ពួកគេ៕

You might also like More from author