វិធី​ពន្យា​ភាព​ ជ្រីវ​ជ្រួញ​លើផ្ទៃមុខ

(សុខភាព)៖ អ្នកអាចពិនិត្យបានដោយខ្លួនេងងា តើអ្នកមានស្នាមជ្រីវជ្រួញដែរឬទេ?
ដោយសាកល្បងធ្វើការញញឹម ឬ ប៉ប្រិចភ្នែក អ្នកនឹងឃើញមានខ្សែនៅជុំវិញភ្នែក។

នោះជាស្នាមជ្រួញហើយប៉ុន្តែអ្នកអាចពន្យាការកើតស្នាមជ្រីវជ្រួញនេះបានដោយវិធីដូចខាងក្រោមៈ

ស្នាមជ្រីវជ្រួញកើតឡើងដោយសារតែអ្នកមិនបានថែទាំស្បែកត្រង់បរិវេណនេះឲ្យបានគ្រប់គ្រាន់។ ដូចដែលអ្នកបានដឹងហើយថា ស្បែកនៅបរិវេណជុំវិញភ្នែកមានសភាពស្តើងយ៉ាងខ្លាំង
ដែលជាហេតុធ្វើឲ្យវាងាយនឹងកើតមានស្នាមជ្រួញនៅត្រង់បរិវេណផ្សេងៗនៅលើផ្ទៃមុខ។

មូលហេតុសំខាន់ដែលធ្វើឲ្យកើតមានស្នាមជ្រីវជ្រួញគឺបណ្តាលមកពីសារធាតុដែលនៅតោងជាប់នឹងស្បែក ដែលមាននៅក្នុងគ្រឿងសម្អាងនិងការទទួលទានអាហារមិនបានត្រឹមត្រូវជាដើម។

អ្វីដែលសំខាន់អ្នកគួរធ្វើការសម្អាតផ្ទៃមុខឲ្យបានស្អាតល្អនិងលាបក្រែមលាបភ្នែក (Eyes Cream) មុនពេលចូលគេង លាបក្រែមការពារកំដៅថ្ងៃមុននឹងចេញទៅក្រៅ ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន ហាត់ប្រាណឲ្យបានទៀងទាត់ជាប្រចាំ និងគេងឲ្យបានគ្រប់គ្រាន់ ក៏អាចជួយបន្ថយស្នាមជ្រីវជ្រួញផ្សេងៗនៅលើផ្ទៃមុខបានដូចគ្នា៕

You might also like More from author