វិធី​ថែទាំ​ស្បែក​មុខ កុំឲ្យ​កើត​មុន

(សុខភាព)៖ ជាធម្មតានៅពេលឈានដល់វ័យជំទង់ ឬពេញវ័យតែងតែកើតមុន។
ដូច្នេះអ្នកគួរចៀសវាងប្រការមួយចំនួ ដើម្បីបង្ការកើតមុនលើមុខ ដូចខាងក្រោម៖

១. ជ្រើសគ្រឿងសម្អាតល្អ មានសុវត្ថិភាព និងមិនមានផលប៉ះពាល់ដល់ស្បែក៖
គ្រឿងសម្អាតត្រូវមានសមាសធាតុផ្សំដែលមានប្រសឹទ្ធភាព
និងមានសុវត្ថិភាពចំពោះស្បែកគ្មានជាតិទឹកអប់លាយឡំ
ព្រោះជាតិទឹកអប់ធ្វើឲ្យប៉ះពាល់ដល់ស្បែក។
សារធាតុគីមីដែលលាយឡំនៅក្នុងគ្រឿងសម្អាងត្រូវមានតិចបំផុត
សូម្បីសារធាតុអាកុលក៏មិនគួរមាន។
ហើយក៏មិនគួរប្រថុយជាមួយនឹងសារធាតុធ្វើឲ្យស ថ្នាំស្ពេរ៉ូអ៊ីត
ថ្នាំព្យាបាលប្រតិកម្ម សារធាតុបារត សារធាតុហៃដ្រូគីណូន
ដែលលាយឡំនៅក្នុងសម្អាង។ ពិនិត្យមើលភាពគួរឲ្យជឿជាក់របស់គ្រឿងសម្អាង
តាមរយៈប្រភពឈ្មោះអាស័យដ្ឋានក្រុមហ៊ុនផលិត
និងស្លាកសញ្ញាបញ្ជាក់ពីការពិនិត្យគុណភាព។

២. ការរក្សាអនាម័យយ៉ាងសមស្រប៖
បើប្រើក្រែមការពារកម្តៅថ្ងៃ ឬគ្រឿងសម្អាងដែលមានលាយសារធាតុការពារកម្តៅថ្ងៃ
SPF គ្រប់ប្រភេទរួមទាំងម្សៅផាត់មុខ ម្សៅទ្រនាប់ ម្សៅផាត់ថ្ពាល់
ម្សៅចំណាំង ត្រូវសម្អាតមុខ ២ជាន់ គឺត្រូវជូតសម្អាតដោយផលិតផលលុបលាងមុខល្អៗ
រួចសឹមសម្អាតដោយហ្វូមលាងមុខ ម្តងទៀត។

៣. ប៉ះស្បែកមុខដោយដៃថ្នមៗ៖
ចៀសវាងត្រដុសខ្លាំងៗ និងមិនគួរខាត់មុខញឹកញាប់ ជ្រើសកន្សែងពោះគោប្រភេទទន់
សម្រាប់ផ្តិតជាតិទឹកពីផ្ទៃមុខ ឬប្រើក្រដាសជូតមុខ មកផ្តិតក៏បាន។
ការប្រើក្រែមខាតស្បែក ឬការត្រដុសស្បែលខ្លាំងៗ
ជាការជំរុញឲ្យមានការផ្សាក្រហាយស្បែក និងធ្វើឲ្យកើតមុន។

៤. ចៀសវាងការប៉ះពាល់ផ្ទៃមុខដោយមិនចាំបាច់៖
មិនគួរប៉ះពាល់លើផ្ទៃមុខ ដោយមិនចាំបាច់ និងចៀសវាងប៉ះពាល់ ឬញេចមុន
ទើបមេរោគមិនចូលទៅក្នុងស្បែក ហើយការញេចមុន និងធ្វើឡើងផ្លែសាច់។

៥. ប្រយ័ត្នសារធាតុសេសសល់លើផ្ទៃមុខ៖
ពេលកក់សក់គួរឲ្យសារប៊ូហូរទៅខាងក្រោយ ប្រសើរជាង បើឲ្យហូរមកខាងមុខ
និងធ្វើឲ្យស្បែកមុខ ប៉ះពាល់និងមេទឹកអប់
និងភាពរអិលរបស់សាប៊ូកក់សក់វាអាចទំនៅលើផ្ទៃមុខបាន
ដែលបង្កជាផលប៉ះពាល់ដល់ស្បែក និងធ្វើឲ្យកើតមុន។

ចំពោះអ្នកដែលមិនមានជំនាញខាងស្បែកមុខ ពិតប្រាកដ គួរពិគ្រោះជាមួយអ្នកជំនាញ
ឬគ្រូពេទ្យស្បែក៕

You might also like More from author