ហេតុអ្វីបាន​យើង​ភ្ញាក់ពីដំណេក?

(សុខភាព)៖ គ្រប់ៗគ្នាមានបទពិសោធយ៉ាងចម្លែកទំនាក់ទំនងនឹងដំណេក។ ពេលខ្លះ​យើងមិនអាចបង្អង់​ការចលដេកបាននោះទេ ហើយពេលខ្លះទៀត​យើងហាក់ដូចជាមិនអាចគេងបានទៀត។ អ្វីដែលធ្វើឲ្យយើង​ភ្ញាក់ឡើងនោះ គឺជារឿងមួលដែលអ្នកវិទ្យាសាស្រ្តស្វែងរកយ៉ាងលំបាកដើម្បីពន្យល់។ នៅពេលយើងកំពុងគិត កំពុងមើល និងដឹកនាំសកម្មភាពខាងអារម្មណ៍ទាំងអស់នេះ យើងបានប្រើប្រាស់ថាមពលយ៉ាងច្រើន។

ដូច្នេះខូរក្បាលនឹងប្រព័ន្ធប្រសាទដទៃទៀត ចាំបាច់ត្រូវការសម្រាក។ ការចូលដេក​បានកម្ចាត់បង់​នូវភាពនឿយហត់ទាំងអស់ ហើយនៅពេលដែលយើងភ្ញាក់ឡើង យើងមានអារម្មណ៍ស្រេកឃ្លាន ត្រជាក់ ឬក៏មានសំណើមទៀតផង ឬ យើងអាចជួបនូវអារម្មណ៍ដូចជាការភ័យខ្លាចជាដើម។ អារម្មណ៍ទាំងនេះបានដាស់សតិខួរក្បាល និងបង្កឲ្យយើងភ្ញាក់ឡើង។ តាមពិតទៅយើងប្រហែលភ្ញាក់ឡើង ដោយសារតែយើងបានគេងគ្រប់គ្រាន់៕

You might also like More from author