តើ​អ្នក​គួរ​ថែ​រក្សា​ភ្នែក បែប​ណា?

(សុខភាព)៖ ភ្នែកគឺជាវត្ថុមួយដែលអាចធ្វើឲ្យយើងមើលឃើញភពផែនដី ដ៏ស្រស់ស្អាតនេះ។ សំរាប់អ្នកដែលមិនមានភ្នែក ត្រូវតែការពារវាឲ្យបានល្អ ចំនែកឯអ្នកដែលមានបញ្ហាភ្នែកវិញ អ្នកត្រូវតែស្វែងរកវិធីដើម្បីដោះស្រាយនូវបញ្ហានោះ។ ភ្នែកខ្សោយ ភ្នែកឡើងបាយ និង ជំងឺងងឹតភ្នែក គឺជាបញ្ហាភ្នែកមួយចំនួនដែលតែងតែធ្វើការគំរាមកំហែង សំរាប់អ្នកគ្រប់គ្នាទូទាំងពិភពលោក។
ជាមួយគ្នានេះដែរ បញ្ហាភ្នែកក៏អាចនាំឲ្យអ្នកឈានទៅរកការកើតជំងឺមួយចំនួនទៀត ដូចជាជំងឺមហារីក និង ជំអឺទឺកនោមផ្អែម។ ទន្ទឹមនឹងនេះដែរ បញ្ហាភ្នែកមួយចំនួនទៀតដូចជា ភ្នែកពពែឆ្កែ ភ្នែកស្ងួតឬ ជំងឺភ្នែក្រហម អាចត្រួវបានគេដោះស្រាយយ៉ាងងាយស្រួលប្រសិនបើអ្នកប្រញាប់ធ្វើការព្យាបាលវា។

ជាដំបូងអ្នកគួរតែទៅពិនិត្យភ្នែករបស់អ្នកជារៀងរាល់មួយឆ្នាំម្តង ពីព្រោះការធ្វើបែបនេះ អាចធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការដឹងអំពីស្ថានភាពភ្នែករបស់អ្នក។ មួយវិញទៀតប្រសិនបើអ្នកមានបញ្ហាភ្នែកកើតឡើង អ្នកអាចព្យាបាលវាបានទាន់ពេលវេលា និងឆាប់រហ័ស។

អ្នកគួរតែជៀសវាងធ្វើឲ្យភ្នែករបស់អ្នកជួបនឹងគ្រោះថ្នាក់ផ្សេងៗ។ អ្នកត្រូវនៅកន្លែងដែលមានខ្យល់ចេញចូល ជាពិសេសនៅពេលដែលអ្នកធ្វើការនៅកន្លែង ដែលមានជាតិគីមីគ្រោះថ្នាក់ដូចជា សារជាតិក្លរីន ទឹកនោមអូតឬ អាម៉ូញ៉ាក់ ថ្នាំលាបផ្ទះជាដើម។ អ្នកត្រូវតែប្រើប្រដាប់ការពារភ្នែកនៅពេលដែល អ្នកធ្វើការជាមួយសារធាតគីមីផ្សេងៗ ឬ សំភារៈសាងសង់ ដើម្បីការពារភ្នែករបស់អ្នកពីការក្រពុប ឬហ៊ុយចូលភ្នែកដោយចៃដន្យ។

ម្យ៉ាងវិញទៀត ប្រសិនបើវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាសំរាប់ភ្នែករបស់អ្នក ចូរអ្នកអនុវត្តតាមដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត។ ប្រសិនបើអ្នកមានការភាន់ច្រលំក្នុងការប្រើប្រាស់ថ្នាំ អ្នកត្រូវទៅសាកសួរអ្នកជំនាងខាងភ្នែក និងវេជ្ជបណ្ឌិតម្តងទៀត ជៀសវាងការប្រើប្រាស់ថ្នាំខុស។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវប្រើប្រាស់ថ្នាំបណ្តក់ភ្នែកផ្តេសផ្តាស ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវនោះទេ។

អ្នកគួរតែធ្វើលំហាត់ប្រាណភ្នែក និងធ្វើវាជាប្រចាំ ពីព្រោះវាអាចជួយឲ្យស្ថានភាពភ្នែករបស់អ្នកមានការប្រសើរឡើង។

ទន្ទឹមគ្នានេះដែរ អ្នកត្រូវតែលាងដៃឲ្យបានញឹកញាប់ក្នុងមួយថ្ងៃ ជាពិសេសបន្ទាប់ពីចេញពីបន្ទប់ទឹក ទទួលទានអាហាររួច និងបន្ទាប់ពីប្រើប្រាស់សារធាតុគីមីផ្សេងៗ ដូចជាទឹកលាងថ្នាំក្រចក ថ្នាំលាបក្រចកជាដើម។ ប្រសិនបើអ្នកមានការយកចិត្តទុកដាក់ អ្នកនឹងដឹងថា អ្នកយកដៃទៅខ្ពប់មុខ និងប៉ះភ្នែករបស់អ្នកប៉ុន្មានដងក្នុងមួយថ្ងៃ។ សម្រាប់អ្នកដែលពាក់វែនតា និងធ្វើការនៅកន្លែងដែលតម្រូវឲ្យអាន និងសសេរច្រើន តែងតែយកដៃទៅញីភ្នែកដោយមិនដឹងខ្លួន ដែលនេះជាបញ្ហាធ្វើឲ្យភ្នែករបស់អ្នកមានបញ្ហាជាញឹកញាប់។

អ្វីដែលសំខាន់នោះគឺ អ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យភ្នែករបស់អ្នកធ្វើការសម្រាក។ ការធ្វើបែបនេះអាចធ្វើឲ្យអ្នកជៀសផុតពីការមានបញ្ហាភ្នែកស្ថួត និងឈឺភ្នែក៕

You might also like More from author