កំពូល​អាហារ​ទាំង៦ ដែល​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុំា រាង​កាយ​ឲ្យ​កាន់​តែ​ខ្លាំង

(សុខភាព)៖ កុំបារម្ភអី កំពូលអាហារទាំងនោះមិនមែនសុទ្ធតែ បន្លែទាំងអស់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះវាថែមទាំង មានរសជាតិប្រសើរ ព្រមទាំងជាសារជាតិប្រូតេអ៊ីនខ្ពស់ ដែលអាចការពារ រាងកាយពីជំងឺឆ្លងផ្សេងៗ បានយ៉ាងល្អផងដែរ ដោយនៅក្នុងនោះរួមមាន៖

1.ម្ទេសប្លោកក្រហម
ពពួកក្រូចមិនមែនសុទ្ធតែជាប្រភពនៃវីតាមីន C ដែលជាសារជាតិល្អសម្រាប់ការពាររាងកាយនោះទេ ។ ដោយឡែក ម្ទេសប្លោកក្រហម ក៏ជាប្រភពនៃវីតាមីន C ដ៏ច្រើនលើសលុបផងដែរ ។ ការទទួលទានផ្លែម្ទេសប្លោកក្រហមទំហំល្មមមួយផ្លែក្នុងមួយថ្ងៃ អាចធ្វើឲ្យប្រព័ន្ធភាពសុំានៅក្នុងរាងកាយរបស់យើងមានសភាពកាន់តែខ្លាំងឡើង ដែលអាចប្រឆាំងនឹងវីរុសឆ្លងផ្សេងៗ។

2. សាច់មាន់
ជាតិស័ង្កសីមាននៅគ្រប់កោសិកា ហើយជាពិសេសវាមានសារសំខាន់ខ្លាំងណាស់សម្រាប់បង្កើនប្រព័ន្ធកោសិកានៅក្នុងរាងកាយ។ សាច់សត្វដែលសម្បូរទៅដោយជាតិស័ង្កសីគឺសាចមាន់។ ការទទួលទានសាច់មាន់ជាមួយនឹងបាយអង្ករសម្រូបអាចជួយបន្ថែមសារជាតិស័ង្កសីនៅក្នុងរាងកាយបានយ៉ាងប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចជួយឲ្យប្រព័ន្ធភាពសុំាំនៅក្នុងរាយកាយរបស់យើងរឹងមាំយ៉ាងមានប្រសឹទ្ធភាព។

3. ផ្សិត
ការទទួលទានផ្សិត ជាវិធីមួយដើម្បីបញ្ចូលកម្រិតជាតិស្កររបស់អ្នក ព្រោះ ប្រភេទផ្សិតពណ៌សផ្ទុកបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន។ ផ្សិតក៏មានកំរិតខ្ពស់នៃអរម៉ូន ergothioneine ដែលជាអង់ទីអុកស៊ីដង់ជួយរំញោចប្រព័ន្ធភាពស៊ាំ។ រួមបញ្ចូលការញ៉ាំផ្សិតដែលជាផ្នែកមួយនៃការញ៉ាំបន្លែពីរដងក្នុងមួយថ្ងៃផងដែរ។

4. ស្ពៃខ្មៅ
ស្ពៃខ្មៅត្រូវបានបញ្ចូលក្នុងបញ្ជី មិនត្រឹមតែដោយសារតែវាសំបូរទៅដោយវីតាមីន សេប៉ុណ្ណោះទេវាក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា kaempferol និង quercetin ដែលបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃប្រព័ន្ធភាពស៊ាំរបស់អ្នក។
ប៉ុន្តែត្រូវប្រាកដថាស្ពៃខ្មៅដែលអ្នកកំពុង ទិញ មិនត្រូវបានគេយកទៅទុកយូរថ្ងៃទេពីព្រោះសារធាតុចិញ្ចឹមងាយនឹងបំផ្លាញដោយកំដៅ។ ការធ្វើម្ហូបបែបស្រាលៗគឺជាអ្វីដែលវាត្រូវការ ដើម្បីបង្កើនវីតាមីនអារបស់វានិងអនុញ្ញាតឱ្យមានសារធាតុចិញ្ចឹមផ្សេងទៀតចេញពីអាស៊ីត oxalic របស់វា។

5. ផ្លែល្ហុង
ផ្លែល្ហុងក៏មានអង់ស៊ីមរំលាយអាហារមួយហៅថា papain ដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក ហើយក៏អាចនិយាយថា វាបានផ្ទុកទៅដោយ វីតាមីន B និងវីតាមីន A ក្នុងទំរង់នៃការ៉ូណូទីន សម្រាប់ដំណើរការត្រឹមត្រូវនៃប្រព័ន្ធភាពស៊ាំដែលមានសុខភាពល្អ។ ប្រសិនបើអ្នកមិនមែនជាអ្នកចូលចិត្តល្ហុង អ្នកព្យាយាមទទួលទានមួយថ្ងៃបន្តិចៗ នោះជាការប្រសើរ។

6. យ៉ាអ៊ួ
ការទទួលទានទឹកដោះគោជូ ឬ យ៉ាអ៊ូពិតជាល្អខ្លាំងណាស់នៅពេលដែលអ្នកក្តៅខ្លួន និងមានរោគផ្តាសាយ ។ ការព្យាបាលដោយការទទួលទានទឹកដោះគោជូ ឬ យ៉ាអ៊ូមិនត្រឹមតែល្អសម្រាប់ការរំលាយអាហារប៉ុណ្ណោះទេ វាក៏ល្អផងដែរសម្រាប់ការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយ។ ការសិក្សាបានបង្ហាញថាសារធាតុ probiotics នៅក្នុងអាហារដែលមានជាតិ fermented ជួយធ្វើឱ្យប្រសើរឡើងនូវភាពស៊ាំរបស់រាងកាយ។ វាក៏ផ្ទុកជាតិស័ង្កសីវីតាមីនអា កាល់ស្យូម ប៉ូតាស្យូម និងកាបូអ៊ីដ្រាត ដើម្បីបំពេញបន្ថែមរាងកាយរបស់អ្នកនិងជួយអ្នកឱ្យធូរស្បើយឡើងវិញ៕

You might also like More from author