តើ​ការ​ទទួល​ទាន​កា​ហ្វេ​ អាច​ជួយ​អ្វី​បាន​ខ្លះ?

(សុខភាព)៖ ទោះជាអ្នកចូលចិត្ត ក្តៅ ត្រជាក់ ខ្មៅ ឬ ដាក់ជាមួយស្ករយ៉ាងណាក៏ដោយ ក៏កាហ្វេផ្តល់អត្ថប្រយោជន៏ជាច្រើនសំរាប់សុខភាពរបស់អ្នកដែរ។ការទទួលទានការហ្វេមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៏ស្រស់ស្រាយប៉ុណ្ណោះទេ គឺវាថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកស្បែកបានមួយកំរិតទៀតផង។ដូច្នេះអត្ថបទមួយនេះនឹងបង្ហាញអ្នកអំពីអត្ថប្រយោជន៏ដ៏ភ្ញាក់ផ្អើលអំពីការហ្វេ។

  1. វាអាចជួយការពារពីការមានអារម្មណ៏ស្មុគស្មាញ អ្នកនឹងមានអារម្មណ៏ថាស្រស់ស្រាយបន្ទាប់ពីបានអ្នកក្រេបរស់ជាតិកាហ្វេនាពេលព្រឹកជាលើកដំបូង។ ការសិក្សាមកពីសាលាហាវ៉ាដនៃសុខភាពសារធារណៈរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីខែមុននៅក្នុង ទីទុកឯកសារខាងវិជ្ជាពេទ្យក្នុងប្រទេស បានរកឃើញថាស្រ្តីដែលបានទទួលទានកាហ្វេដែលពោពេញទៅដោយជាតិកាហ្វេអ៊ីន ជាប្រចាំអាចមានគ្រោះថ្នាក់នៃការកើតមានអារម្មណ៏ស្មុគស្មាញតិចជាងអ្នកដែលមិនដែលទទួលទានសោះ ២០ភាគរយ។ ការសិក្សាដែលបានយោងទៅតាមការពិសោធទៅលើស្រ្តីមួយក្រុមក្នុងរយៈពេល១០ឆ្នាំបានរកឃើញថា អ្នកទទួលទានកាហ្វេច្រើនប៉ុណ្ណា អត្រាគ្រោះថ្នាក់នៃការកើតមានអារម្មណ៏ស្មុគស្មាញតិចប៉ុនហ្នឹង។
  2. វាអាចមានប្រសឹទ្ធភាពក្នុងការសម្រកទម្ងន់
    ការទទួលទាន អេស្ព្រេសូ និងកាពូស៊ីនូ បន្ទាប់ពីអាហាររួច មានអារម្មណ៏ស្រស់ស្រាយប្រសើរជាងការសម្រាកទៅទៀត។អ្នកស្រាវជ្រាវខាងវិជ្ជាពេទ្យលោកChris Kilham បាននិយាយថា នៅពេលដែលអ្នកទទួលទានកាហ្វេបន្ទាប់ពីទទួលទានអាហាររួចវាអាចធ្វើឲ្យរាងកាយកម្រនឹងឃ្លាន ដែលនេះជាហេតុជួយឲ្យអ្នកអាចរក្សាទម្ងន់ ឬសម្រកទម្ងន់បាន។ ទន្ទឹមនឹងនេះអ្នកស្រាវជ្រាវមួយចំនួនទៀតក៏បានលើកឡើងដែលថា «សារជាតិកាហ្វេអ៊ីន អាចកាត់បន្ថយកម្រិតនៃការបញ្ចេញកាកសំនល់របស់ក្រពះដែលជាហេតុធ្វើអ្នកមានអារម្មណ៏ឆ្អែតបានយូរ»
  3. វាជួយបង្កើនសមត្ថភាពរបស់បុរសក្នុងការបង្កកំនើត
    ការសិក្សាជាច្រើនបានបង្ហាញថា កាហ្វេអ៊ីនមានផលប៉ះពាល់វិជ្ជមានទៅលើស្ពែមាតូសូអីត ដែលអាចបង្កើតឪកាសក្នុងការបង្កកំនើត។ជាក់ស្តែងការសិក្សាដែលបានប្រព្រឹត្តឡើងនៅមហាវិទ្យាល័យ សៅ ប៉ូឡូនៃប្រទេសប្រេស៊ីលបានរកឃើញថា ស្ពែមាតូសូអ៊ីតត្រូវបានបង្កើនសមត្ថភាពសំរាប់អ្នកដែលទទួលទានកាហ្វេជាប្រចាំ។មួយវិញទៀតអ្នកដែលទទួលទានកាហ្វេមានឪកាស ក្នុងការមានកូនច្រើនជាងអ្នកដែលមិនដែលទទួលទានកាហ្វេសោះ។
  4. វាអាចជាកន្លែងបង្កមេរោគប្រនជាងគេ៖
    នៅពេលដែលអ្នកគិតទៅដល់កន្លែងដែលមានមេរោគច្រើនជាងគេបំផុតនៅក្នុងផ្ទះរបស់អ្នក អ្នកប្រហែលជាស្រមៃទៅដល់ផ្ទះបាយកន្លែងលាងចាន ឬក៏កន្លែងចាក់សម្រាម។ ក៏ប៉ុន្តែកន្លែងដាក់កាហ្វេរបស់អ្នកក៏ជាកន្លែងដែលមានមេរោគខ្លាំងជាងគេដែរ។ការសិក្សាដែលបានធ្វើឡើងដោយ អង្គការសុខភាពមិនយកប្រាក់ចំនេញ NSF International បានរកឃើញថា កន្លែងដាក់កាហ្វេគែជាកន្លែងដែលពោរពេញទៅដោយជាតិមេតាបែ និងមានក្លិនផ្អួរ ដែលហេតុនាំឲ្យទីនោះមានការបង្កឡើង នៃប្រភេទមេរោគផ្សេងៗច្រើនជាងគេ។
  5. វាអាចកាត់បន្ថយគ្រោះថ្នាក់ពីការកើតជំងឺមហារីកស្បែក៖
    ការត្រូវស្ថិននៅក្រោមកម្តៅព្រះអាទិត្យជាប្រចាំ អាចធ្វើឲ្យអ្នកមានការប្រឈមមុខខ្ពស់ក្នុងការកើតមានជំងឺមហារីកស្បែក។យោងទៅតាមការសិក្សាកាលពីពេលថ្មីនេះបានឲ្យដឹងថា ការទទួលទានកាហ្វេអាចធ្វើស្រ្តីកាត់បន្ថយគ្រោះថ្នាក់ពីការកើតជំងឺមហារីកបាន២០ភាគរយ និងបុរសអាចកាត់បាន៩ភាគរយ។
  6. វាមិនមែនធ្វើឲ្យអ្នកញៀននោះទេ
    ក្នុងខណៈពេលដែលមនុស្សជាច្រើអះអាងថា ពួកគេមិនអាចធ្វើអ្វីកើតឡើយប្រសិនបើគេមិនបានទទួលទានកាហ្វេក្នុងមួយថ្ងៃ។ ផ្ទុយទៅវិញអ្នកជំនាញខាងផ្នែកសុខភាពបានពន្យល់ណែនាំថា សារជាតិកាហ្វេអ៊ីនមិនអាចធ្វើឲ្យញៀននោះទេ។ «សារជាតិកាហ្វេអ៊ីនគឺជាប្រភេតថ្នាំសំរាប់ដាស់អារម្មណ៏កំរិតស្រាលប៉ុណ្ណោះ ហើយពួកយើងមិនអាចធ្វើការប្រៀបធៀបកាហ្វេជាមួយនឹងពពួកថ្នាំញៀនប្រភេទផ្សេងៗបានឡើយ»។ ទោះបីជាយ៉ាងណាក្តី អ្នកដែលទទួលទានកាហ្វេខ្លាំង ប្រហែលជាមានបទពិសោធន៏មួយចំនូនដូចជា ការអស់កម្លាំងនិងមានការឆាប់ខឹង ប្រសិនជាគេការបន្ថយការទទួលទានកាហ្វេជាប្រចាំថ្ងៃរបស់គេ។ មួយវិញទៀតអ្នកដែលទទូលទានកាហ្វេប្រហែលជា៦កែងក្នុងថ្ងៃ អាចធ្វើឲ្យពួកគេកើតមាននូវបញ្ហាខាងលើ ក៏ប៉ុន្តែជាធម្មតា បញ្ហាទាំងនោះអាចដោះស្រាយបាន៕

You might also like More from author