ឧបករណ៍​ ក្នុង​ផ្ទះ​បាយ​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ

(សុខភាព)៖ យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ជនជាតិអាមេរិក ៧៦លាននាក់មានជំងឺដោយសារម្ហូបអាហារ។ជាមួយគ្នានេះដែរ អ្នកមិនអាចការពារខ្លួនអ្នកកុំឲ្យមានជំងឺបាន ១០០%នោះឡើយ ក៏ប៉ុន្តែការទទួលយកការប្រុងប្រយ័ត្ន យ៉ាងពិតប្រាកដ អាចជួយកាត់បន្ថយគ្រោះថ្នាក់របស់អ្នកបាន។
ហើយការការពារទាំងនោះគឺជាវិធីដ៏សាមញ្ញបំផុត ដែលមានរួមទាំង ការលាងដៃមុនពេលកាន់ចំណីអាហារជាដើម។ ចំណែកឯអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពីភ្នាក់ងារចំលងមេរោគមួយទៀត ដែលមាននៅក្នុងផ្ទះបាយរបស់អ្នក ដែលអ្នកមិនធ្លាប់បានគិតដល់ពីមុនមក។

១. អេប៉ុងសំអាតនៅក្នុងផ្ទះបាយ៖ នៅពេលដែលអ្នកប្រើប្រាស់អេប៉ុងហើយ ហើយមិនបានធ្វើការសំអាតឲ្យបានត្រឹមត្រូវ វាអាចបង្កមេរោគឡើងជាច្រើនហើយជ្រាបចូលទៅក្នុងសាច់របស់អេប៉ុង។ បន្ទាប់មកនៅពេលដែលអ្នកត្រូវការប្រើវាម្តងទៀត ដោយអ្នកគ្រាន់តែកាន់វាឡើង មេរោគនៅក្នុងអេប៉ុងនោះអាចជ្រាបចូលទៅក្នុងខ្លួនប្រាណរបស់អ្នក ដោយអាចធ្វើឲ្យអ្នកមានជំងឺផ្សេងៗ។ ដូច្នេះដើម្បីជៀសវាពីការចំលងមេរោគ អ្នកត្រូវធ្វើការសម្ងួតអេប៉ុងជាប្រចាំ និង ត្រូវផ្លាស់ប្តូរវាក្នុងរយៈពេល២សប្តាហ៏ម្តង។

២. ទូទឹកកករបស់អ្នក៖
សីតុណ្ហភាពត្រជាក់អាចធ្វើឲ្យបាក់តេរីបង្កឡើងបានយ៉ាងយឺតបំផុត ដូច្នេះវាមានសារសំខាន់ខ្លាំងណាស់ ដើម្បីជឿជាក់ថាសីតុណ្ហភាពទូរទឹកកក របស់អ្នកមិនស្ថិតនៅក្រោមសីតុណ្ហភាពក្រោម 40°F។
៣. បាក់តេរីដែលចេញពីសាច់ឆៅ និងត្រីអាចធ្វើការរីករាលដាលមេរោគដល់អាហារដែលធ្វើរួចហើយនិងផលិតផលស្រស់ដូចជាបន្លែផ្លែឈើជាដើម។ ដើម្បីកាត់បន្ថយការចំលងមេរោគ អ្នកត្រូវចែងទូដាក់ម្ហូបផ្សេងគ្នារវាងអាហារឆៅ និង អាហារឆ្អិន៕

You might also like More from author