បន្លែ​ដែល​ជំនួយ​ដល់​ក្រពះ

(សុខភាព)៖ នៅពេលដែលអ្នកមានក្រពះមិនល្អ អ្នកគួរតែរកបន្លែមួយចំនួនមកចម្អិនញ៉ាំទើបវាអាចជួយរក្សាក្រពះអ្នកឲ្យមានសុខភាពល្អ។ ដូចនេះខាងក្រោមនេះយើងខ្ញុំ នឹងបង្ហាញប្រាប់អ្នកពីបន្លែមួយចំនួនដែលអ្នកអាចជ្រើសរើសយកមកបរិភោគបាន។

ការ៉ុត៖
នៅពេលដែលអ្នកញ៉ាំការ៉ុត វានឹងជួយធ្វើឲ្យភ្នែកអ្នកភ្លឺ ជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យកាន់តែរឹងមាំ ចំណែកអ្នកដែលមានជំងឺរលាកក្រពះ ឬហើមក្រពះ អ្នកអាចញ៉ាំទឹកការ៉ុត ដោយយកការ៉ុតទៅកិន ដោយអ្នកអាចញ៉ាំនៅព្រឹកមួយកែវ និងល្ងាចមួយកែវបាន ប៉ុន្តែមុននឹងអ្នកញ៉ាំ អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យសិន។

ផ្លែល្ពៅ៖
នៅក្រោយពេលដែលអ្នកញ៉ាំផ្លែល្ពៅនេះហើយ វានឹងជួយបង្កើនសម្រស់អ្នក ជួយស្រូបយកជាតិពុល និងបញ្ចេញវាចេញមកក្រៅ ម្យ៉ាងទៀតវាក៏អាចជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អដូចគ្នា៕

You might also like More from author