មិន​គួរ​លេបថ្នាំ ជាមួយ​ទឹក​ផ្លែឈើ ឬទឹកក្រូច!

(សុខភាព)៖ នៅពេលអ្នកមិនស្រួលខ្លួនឈឺថ្កាត់ដោយសារជំងឺអ្វីមួយ ការទទួលទានថ្នាំជាមួយទឹកសុទ្ធ ឬទឹកធម្មតាជាការប្រសើរបំផុត ដើម្បីឲ្យឆាប់ជាសះស្បើយ។

ប៉ុន្តែប្រសើរបើអ្នកមានជំងឺ ហើយលេបថ្នាំជាមួយទឹកផ្លែឈើនោះនឹងអាចបង្កផលប៉ះពាល់ដល់ខ្លួនអ្នកយ៉ាងធ្ងន់ធ្ងរ។ ក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យរដ្ឋកាលីហ្វញ៉ា បានបង្ហាញលទ្ធផលស្រាវជ្រាវមួយឲ្យដឹងថា ទឹកផ្លែឈើ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធធ្វើការរបស់រាងកាយដែលជាហេតុធ្វើឲ្យប្រសិទ្ធភាពរបស់ថ្នាំ ក្នុងការព្យាបាលរលាយអស់ព្រោះមុនពេលដែលថ្នាំទាំងនោះជ្រាបចូលទៅក្នុងចរន្តឈាម ទឹកផ្លែឈើ និងទប់ស្កាត់ការជ្រូតជ្រាបរបស់ថ្នាំ ដែលប្រើក្នុងការព្យាបាលជង្ងឺមហារីកលើសឈាម គាំងបេះដូង និងជំងឺប្រតិកម្មនឹងធាតុអាកាសផ្សេងៗ ក្នុងនោះមានរួមទាំងថ្នាំដែលប្រើជាមួយអ្នកជំងឺ ដែលធ្វើការបណ្តុះអវៈយវៈថ្មីផងដែរ។

លទ្ធផលស្រាវជ្រាវដែលបានបង្ហាញកាលពីពេលថ្មីៗនេះបានបង្ហាញឲ្យដឹងពីគ្រោះថ្នាក់នៃទឹកផ្លែឈើ ក្នុងលក្ខណៈធ្វើឲ្យមានផលប៉ះពាល់ដល់ប្រសិទ្ធភាពថ្នាំដូចគ្នា ព្រោះវាមានអានុភាពក្នុងការបំផ្លាញអង់ហ្ស៊ីមក្នុងរាងកាយ ដែលបំពេញមុខនាទីទប់ស្កាត់ មិនឲ្យជាតិថ្នាំជ្រាបចូលក្នុងចរន្តឈាមច្រើនពេក។

នៅពេលដែលអង់ហ្ស៊ីមប្រភេទនេះ ចុះថយធ្វើឲ្យប្រភេទខ្លះរួមទាំងថ្នាំដែលប្រើក្នុងការព្យាបាលជំងឺលើសឈាម និងអង់ទីអ៊ីស្តាមីនស៍ កាន់តែមានអនុភាពក្នុងការព្យាបាលខ្លាំងក្លាឡើងមួយកម្រិតទៀត។ ក្នុងករណីខ្លះ រាងកាយបានទទួលជាតិថ្នាំខ្លាំងហួសកម្រិត និងធ្វើឲ្យប៉ះពាល់ដល់ការព្យាបាល និងរាងកាយអ្នកជំងឺ។ យកល្អអ្នកគួរជៀសវាងទទួលទានថ្នាំ ជាមួយទឹកផ្លែឈើគ្រប់ប្រភេទហើយជ្រើសទទួលទានថ្នាំជាមួយទឹកធម្មតាជាការប្រើបំផុត៕

You might also like More from author