ស្នាម​ជ្រីវ​ជ្រួញ​អាច​ប៉ាន់​ស្មាន​ពី​គ្រោះថ្នាក់​ នៃ​ឆ្អឹង​បាក់​របស់​ស្ត្រី

(សុខភាព)៖ ស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខរបស់ស្ត្រី ប្រហែលជាអាចប៉ាន់ស្មានថាតើ ស្ត្រីម្នាក់នោះអាចរងគ្រោះពីដំណើរបាក់ឆ្អឹងយ៉ាងដូម្តេច។ យោងទៅតាមការសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទនេះ។

យោងទៅតាមសំដីរបស់អ្នកសិក្សាស្រាវជ្រាវនៅមហាវិទ្យាល័យយ៉ាលី បានឲ្យដឹងថា បញ្ហានេះអាចកើតមានឡើងដោយសារ កំរិតនៃជាតិប្រូតេអ៊ីននៅក្នុងស្បែក និងឆ្អឹង ត្រូវបានជាប់ទាក់ទងគ្នា ដូច្នេះហើយ មុខ និងក របស់ស្រ្តីដែលមានស្នាមជ្រីវជ្រួញខ្លាំងពេក នោះគាត់និងអាចប្រឈមមុខយ៉ាងខ្លាំងទៅនឹងគ្រោះថ្នាក់នៃ ការបាក់បែកឆ្អឹង ដោយភាពហាប់របស់ឆ្អឹងបានបាត់បង់។
ជាមួយគ្នានេះដែរ ជំងឺនេះអាចកើតមានឡើងចំពោះស្ត្រីដែលអស់រដូវ ឬស្រ្តីដែលមានវ័យចំនាស់ ដោយពួកគេមានស្នាមជ្រីវជ្រួញកាន់ខ្លាំង ឆ្អឹងរបស់ពួកគាត់កាន់តែបាត់បង់ជាតិហាប់៕

You might also like More from author