ឆ្អឹង​ខ្សោយ​ គួរញ៉ាំ​ផ្លែ​ឈើ​អ្វី?

(សុខភាព)៖ វាប្រហែលជាផ្លែឈើដែលមនុស្សមួយចំនួន ចូលចិត្តប៉ុន្តែពួកគេមិនបានដឹងថាវាមានប្រយោជន៍ដ៏ អស្ចារ្យចំពោះសុខភាពនោះទេ។
ម្នាស់អាចជួយពង្រឹងនិងជួយឲ្យឆ្អឹងមានសុខភាពល្អជាពិសេស ចំពោះស្ត្រីអស់រដូវនិងមនុស្សចាស់។ ដូចលោកអ្នកបានដឹងហើយថាឆ្អឹងមានបញ្ហាពុកផុយឬខ្សោយវា នឹងបង្កជាបញ្ហាយ៉ាងច្រើនហើយវាក៏អាចកើតលើកូនក្មេងនិងមនុស្សវ័យជំទង់ផងដែរ។

ដូច្នេះដើម្បី ជួយឲ្យឆ្អឹងរឹងមាំអ្នកគួរមានទម្លាប់៖
១. ញ៉ាំអាហារមានសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់
២.ញ៉ាំទឹកឲ្យបានច្រើន
៣.ហាត់ប្រាណ
៤. តមស្រា និងបារី។

សារធាតុដែលមានសារៈប្រយោជន៍នៅក្នុងផ្លែម្នាស់៖
១. វីតាមីន C ជួយចិញ្ចឹម និងពង្រឹងសុខភាពឆ្អឹង
២. ម៉ង់ហ្កាណែសជួយសំយោគកោសិកាឆ្អឹង
៣. វីតាមីន B ជួយឲ្យឆ្អឹងរឹងមាំ
៤. ទង់ដែងលើកកម្ពស់តួនាទីឆ្អឹងនិង សន្លាក់
៥. Bromelain ជួយឲ្យឆ្អឹងមានសុខភាពរឹងមាំល្អ៕

You might also like More from author