អាហារ ជំនួយ​ឈាម

(សុខភាព)៖ ឈាម​មាន​ប្រយោជន៍ ខ្លាំងណាស់​ចំពោះ​រាងកាយ​ដោយ​មាន​ខួរឆ្អឹង ជាអ្នកផលិតឈាមដើម្បីឲ្យឈាមជួយនាំយកអុកស៊ីសែនទៅប្រើ ក្នុងការដុតបំផ្លាញថាមពលនិងជួយនាំយកសារជាតិអាហារទៅទ្រទ្រង់កោសិកាផ្សេងៗក្នុងរាងកាយ។ ឈាមអាចដំណើរការខុសប្រក្រតី និងពុំសូវមានប្រសិទ្ធភាព ប្រសិនបើអ្នកខ្វះសារធាតុអាហារដែលចាំបាច់ក្នុងការផលិតឈាម ឬកើតរោគប្រភេទខ្លះ។ កត្តានេះធ្វើឲ្យឈាមត្រូវផលិតច្រើនជ្រុល ឬតិចពេក។ ដូច្នេះដើម្បីការពារបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងឈាមគួរទទួលទានអាហារដែលមានប្រយោជន៍ក្នុងការផលិតឈាម ដើម្បីកាត់បន្ថយភាវៈខ្វះឈាម។

• របបអាហារ និងការព្យាបាលតាមបែបធម្មជាតិ
– ត្រូវទទួលទានអាហារឲ្យបានចម្រុះមុខ និងមានតុល្យភាពគ្នា ទាំង៥ក្រុម ដើម្បីឲ្យរាងកាយទទួលបានជាត់អាហារគ្រប់សព្វ។ អាស៊ីតខ្លាញ់ដែលបាន មកពីប្រេងត្រី ដូចជាត្រីសាឌីន ត្រីធូណា ត្រីសាម៉ុង សុទ្ធតែសម្បូរទៅ ដោយអូមេហ្គាដែលអាស៊ីតប្រភេទនេះ ជួយឲ្យឈាមរត់បានល្អ និងជួយកាត់ បន្ថយកម្រិតកូលេស្តេរ៉ូលក្នុងឈាមទៀតផង។

• ងាវ ផ្សិត សណ្តែក ផ្លែឈើ
ជាប្រភេទអាហារដែលសម្បូរទៅដោយសារជាតិទង់ដែងដែលមានប្រយោជន៍ដូចជាជាតិដែកដែរ ពោលគឺវាជួយផលិតគ្រាប់ឈាមក្រហម។
– វីតាមីន B12 ជួយក្នុងផលិត និងបែកចែកកោសិកាគ្រាប់ឈាម។ ប្រភពដែលសម្បូរវីតាមីននេះរួមមានផលិតផលទឹកដោះគោ ស៊ុត ត្រី និងសាច់សត្វ។
– សារជាតិអាហារដែលមានអាស៊ីតហ្វូលិករួមមាន ផ្ទី ទំពាំងបារាំង សណ្តែកក្រហម អាវ៉ូកាដូ ល្ពៅ ត្រសក់ ខេនតាលូប ស៊ុតក្រហមជួយឲ្យខួរឆ្អឹងផលិតគ្រាប់ឈាមក្រហម ការពារភាវៈខ្វះឈាម។ ធាតុដែកការពារភាវៈខ្វះឈាម ចំពោះស្ត្រីដែលមានរដូវមកច្រើនខុសប្រក្រតី គួរតែទទួលទានថ្លើមសត្វ សាច់ជ្រូក ស៊ុតក្រហម សណ្តែក ងាវ ទំពាំងបារាំង ស្រូវអូត។

• អាហារដែលគួរជៀសវាង

  • ត្រូវចៀសវាងអាហារណាដែលមានសារធាតុផ្សំរបស់សារធាតុធេននីន និងហ្វៃតេត
  • ត្រូវកាត់បន្ថយអាហារដែលមានខ្លាញ់ឆ្អែតបានពីសត្វ ដូចជាប៊័រ ហ្វ្រូម៉ា ខ្លាញ់សត្វ សាច់ក្រក សាច់ជ្រូកប្រឡាក់។
  • ត្រូវកាត់បន្ថយការទទួលទានស្ករខាត់សខ្ពស់ ព្រោះវាធ្វើឲ្យបង្កើនកម្រិតកូលេស្តេរ៉ូលក្នុងឈាម
    – ទទួលទានអំបិល ឬអាហារដែលមានរសជាតិប្រៃក្នុងកម្រិតមួយទាប ដើម្បីកាត់បន្ថយការប្រមូលផ្តុំនៃអង្គធាតុរាវក្នុងរាងកាយ។
    – ចៀសវាងការទទួលទានស្រាដោយសារតែវា ធ្វើឲ្យកម្រិតស្ករក្នុងឈាមចុះទាប៕

You might also like More from author