៧ចំនុច​ស្រស់ស្រាយ​រាល់ព្រឹក

១. ពន្យឿតសរសៃសសូង៖
នៅពេលភ្ញាក់ពីដំនេក កុំទាន់អាលប្រញាប់ក្រោកចេញពីគ្រែ គួរគេងពត់ខ្លួន​ពន្យឿតសរសៃសសូងរាងកាយ និងស្ងាបដេញកម្ជិលឲ្យហើយ។ កាយ​វិការល្អបំផុតគឺសន្ធឹងដៃស្តាំ និងជើងឆ្វេងដំណាលគ្នា រួចប្តូរជាដៃឆ្វេង នឹងជើងស្តាំវិញ សន្ធឹងម្តងៗ ត្រូវនៅត្រឹងស្ងៀម ៥នាទីសិនសឹមបន្ធូរវិញ

២. នឹកដល់អ្វីដែលនាំឲ្យស្ទុះស្ទារ៖
នៅពេលនឹកដល់ការច្រើន កំពុងរង់ចាំអ្នកទៅដោះស្រាយ អ្នកមិនចង់ក្រោកពីដំណេក ឬក្រោកឡើងដោយអារម្មណ៍មិនសប្បាយចិត្ត។ ដូច្នេះអ្នកគួរដាស់​អារម្មណ៍ខ្លួនឯងដោយក្លិនកាហ្វេនៅពេលព្រឹក ហើយនឹកដល់អ្វីដែល​សាងភាពស្ទុះស្ទារដូចជា មានណាត់ជាមួយអ្នកណាម្នាក់ ទទួលទានអាហារពេលល្ងាច ឬល្ងាចនេះមានកម្មវិធីទូរទស្សន៍ល្អមើលជាដើម។

៣. ទទួលខ្យល់អាកាសបរិសុទ្ធ៖
ចាប់ផ្តើមថ្ងៃថ្មីដោយអាកាសធាតុបរិសុទ្ធនាពេលព្រឹក ដោយបើកបង្អូច​ឲ្យអស់ឲ្យខ្យល់ចេញចូលស្រួល រួចអង្គុយពែនភ្នែន ខ្នងត្រង់ ដកដង្ហើមចេញចូល​ឲ្យបានវែងៗយឺតៗដើម្បីឲ្យរាងកាយទទួលបានអុកស៊ីសែនពេញលេញ។

៤. ហាត់ប្រាណ៖
ការហាត់ប្រាណនៅពេលព្រឹក នឹងជួយឲ្យចរន្តឈាមដើរស្រួល ស្រស់ស្រាយ សាកល្បងធាក់កង់លើគ្រែ ដោយការគេងផ្ងារ រួចលើកជើងធាក់កង់ក្នុងអាកាស។

៥. ទឹកត្រជាក់ស្រស់ស្រាយ៖
មនុស្សសម័យមុន ថែទាំសុខភាពដោយការប្រើទឹកត្រជាក់ បាចជាលម្អទឹក​ទៅលើផ្ទៃមុខ ព្រោះនឹងជួយឲ្យចរន្តឈាមលើស្បែក ដំណើរការបានល្អ បន្ទាប់មកទៅងូតទឹកត្រជាក់ដែលធ្វើឲ្យចរន្តឈាមមានភាពស្ទុះស្ទារ សកម្មជាងមុន រួចម៉ាស្សាដៃត្រង់ចំណុច ដែលនាំឲ្យស្វាយភ្នែកដោយការប្រើម្រាមដៃ និងកូនបាល់(ទំហំបាតដៃ) សង្កត់លុញលើបាតដៃទាំងសងខាង សង្កត់កូនបាល់ត្រង់កណ្តាលបាតដៃ សង្កត់ចូលរកគ្នា​ចរន្តឈាមនឹងដើរបានស្រួលជាមិនខាន។

៦. ស្តាប់ចំរៀង៖
គួរបើកវិទ្យុ ឬចាក់ស៊ីឌីចំរៀង ដាស់ខួរក្បាល ដើម្បីឲ្យបញ្ចេញអ័រម៉ូននៃសេចក្តីសុខ ឬ​អាចច្រៀងតាមជាមួយក៏បាន និងដកដង្ហើមឲ្យបានវែងៗ​ឲ្យរាងកាយទទួលបានអុកស៊ីសែនពេញលេញ។

៧. អាហារពេលព្រឹកបង្កើនថាមពល៖
អាហារពេលព្រឹក ជាប្រការសំខាន់ ព្រោះវានឹងជួយដាស់អរម៉ូន​នៃសេចក្តីសុខឲ្យចេញមក។ ក្រៅពីការទទួលទានកាហ្វេ១ពែង ក៏នឹងជួយ​ដាស់ការចងចាំ និងសមត្ថភាពក្នុងការសម្លឹងមើលឲ្យអ្នកបានដែរ។ បន្ទាប់មក​​ទទួលទានបបរគ្រឿង ឬបាយ អង្ករសម្រូប និងផ្លែឈើ​ក៏នឹងធ្វើឲ្យរាងកាយ​បានទទួលវីតាមីន និងកាបូននីត្រាត ប៉ុន្តែមិនគួរទទួលទាននំបុ័ងស ឬបាយអង្ករសម្រិត ជាមួយនឹងសាច់សត្វជាប់ខ្លាញ់នោះទេ៕

You might also like More from author