អាហារ ៧ប្រភេទ​ជួយ​បញ្ចុះ​កម្រិត កូលេស្តេរ៉ូល

(សុខភាព)៖ 1. ជាតិស្រវឹង
ជាការពិតណាស់ការទទួលទានស្រាទំពាំងបាយជូរ ឬ ស្រាមួយកែវជាមួយអាហារពេលល្ងាចបានបង្ហាញថា អាចធ្វើឲ្យកម្រិតកូលេស្តេរ៉ូលល្អកើនឡើង ហើយធ្វើឲ្យគ្រោះថ្នាក់នៃជម្ងឺគាំងបេះដូងមានការថយចុះ។
ទោះបីដូច្នេះក្តី សូមកុំពិសារច្រើនឲ្យសោះ ព្រោះការពិសារច្រើនជ្រុលនឹងធ្វើឲ្យគ្រោះថ្នាក់នៃជម្ងឺបេះដូងកើនឡើង។

2. ផ្លែអាវូកាដូ
ពេលបានឃើញថាជាតិខ្លាញ់មិនធ្វើឲ្យឆ្អែត ដែលមាននៅក្នុងផ្លែអាវូកាដូ អាចបញ្ចុះកម្រិតកូលេស្តេរ៉ូលអាក្រក់ LDLS និងបង្កើនកម្រិតកូលេស្តេរ៉ូលល្អ HDLS ពិសេសនៅក្នុងខ្លួនមនុស្សដែលមានកម្រិតកូលេស្តេរ៉ូលខ្ពស់គួរសម។

3. បារលី
បារលីជាធញ្ញជាតិម៉្យាង ដែលគេយកមកធ្វើជាអាហារ ស្រាបៀរ និងស្រាវីស្គីជាដើម។ នៅពេលអ្នកស្ម័គ្រចិត្តចូលរួមក្នុងការសិក្សា USDA កាលពីឆ្នាំ២០០៤ បានបន្ថែម បារលីទៅលើអាហាររបស់សមាគមបេះដូងអាមេរិចកាំង ហើយគេបានរកឃើញថាកម្រិតកូលេស្តេរ៉ូលអាក្រក់ LDLS បានធ្លាក់ចុះ២ដង។

4. ផ្លែប៊ូប៊ឺរី
អ្នកវិទ្យាសាស្ត្រមួយក្រុមនៅអង្គការស្រាវជ្រាវកសិកម្ម បានរាយការណ៍កន្លងទៅថា ផ្លែប៊្លូប៊ឺរីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្មម៉្យាងឈ្មោះ Ptero stil-bene ដែលមានទំនងជាបញ្ចុះកម្រិតកូលេស្តេរ៉ូលLDLS បាន។

5. សណ្តែកសៀង និង បន្លែគ្រៀម
លទ្ធផលមួយចំនួនដែលគេបានរាយការណ៍ក្នុង ព្រឹត្តិប័ត្រពត៌មានប្រចាំឆ្នាំមួយកាលពីឆ្នាំ ២០០៥ បង្ហាញថា កម្រិតកូលេស្តេរ៉ូលធ្លាក់ចុះជិត២ដង សម្រាប់អ្នកស្ម័គ្រចូលរួមក្នុងការសិក្សាដែលបរិភោគអាហារដែលមានខ្លាញ់តិច ហើយបន្ថែមសណ្តែកសៀង និងបន្លែក្រៀម រួមជាមួយនឹងអាហារធញ្ញជាតិសុទ្ធ និងបន្លែច្រើន។

6. គ្រាប់អាល់ម៉ុន
ការសិក្សារបស់សាកលវិទ្យាល័យ Tufts បានរកឃើញថា សារជាតិមួយចំនួនក្នុងសំបកគ្រាប់អាល់ម៉ុន អាចជួយការពារកម្រិតកូលេស្តេរ៉ូល LDL កុំឲ្យលាយចូលជាមួយអុកស៊ីសែន។ ដំណើរការនៃការចូលរួមបញ្ចូលគ្នានេះអាចបំផ្លាញខ្សែសរសៃឈាម និង បង្កើនគ្រោះថ្នាក់នៃជម្ងឺបេះដូង។

7. ស្រូវអូត
ស្រូវអូតជាប្រភេទស្រូវសាលីម៉្យាងដែលអត្ថប្រយោជន៍ច្រើនសម្រាប់រាងកាយ។ កាលពីពេលកន្លងទៅមានការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ តុរុនតូ របស់កាណាដា ដែលស្ត្រីជាអ្នកចូលរួមទាំងឡាយ ត្រូវគេតម្រូវឲ្យបន្ថែមចុងអង្ករអូតទៅលើអាហារដែលល្អសម្រាប់បេះដូងស្រាប់។ គេសង្កេតឃើញថា កម្រិតកូលេស្តេរ៉ូលល្អ HDL មានការកើនឡើង១១%៕

You might also like More from author