មូល​ហេតុ​បង្ក​ឲ្យ​កើតជម្ងឺ​ឆ្អល់ពោះ

(សុខភាព)៖ អ្នកដែលមានអាការៈឆ្អល់ពោះ និងមានអារម្មណ៍ឈឺផ្នែកខាងលើដែលបង្កឲ្យណែនពោះនិងមានខ្យល់ក្នុងពោះ និងត្រូវបញ្ចេញភើជាញឹកញាប់។ អ្នកខ្លះទៀតអាចមានអាការៈរមូលពោះ ក្អួតចង្អោរឆាប់ឆ្អែត ឬមានអាការៈចុកណែនពោះដោយគ្រាន់តែបរិភោគបន្តិចបន្តួច រីឯអ្នកខ្លះទៀតបញ្ចេញអាការៈក្រហាយត្រង់បរិវេណដើមទ្រូង។

មូលហេតុនៃអាការៈទាំងអស់នេះ អាចកើតពីហេតុផលច្រើនយ៉ាងរួមមាន៖

  1. រោគក្នុងប្រព័ន្ធផ្លូវអាហារ ដូចជារោគដំបៅក្នុងក្រពះអាហារ រលាកក្រពះអាហារ មហារីកក្រពះអាហារ ព្រូនក្នុងប្រព័ន្ធផ្លូវអាហារ។ អាការៈក្រហាយត្រង់បរិវេណដើមទ្រូងអាចកើតចេញពីរោគអាស៊ីដក្នុងក្រពះ។
  2. កើតចេញឱសថព្យាបាលរោគមួយចំនួន ថ្នាំប្រភេទដែលបង្កឲ្យក្រពះ និង ពោះវៀនធ្វើចលនាគៀបច្របាច់ថយចុះ ដូចជាថ្នាំងងុយដេក ថ្នាំរំងាប់ផ្លូវអារម្មណ៍ និងថ្នាំអង់ទីប៊ីយូទិកមួយចំនួន។ គ្រឿងភេសជ្ជៈដែលមានសារធាតុអាល់កុល ដូចជា ស្រា ស្រាបៀ និងទឹកតែ ឬ កាហ្វេ ដែលអាចបង្កឲ្យក្រពះអាហាររលាក។ អាហារប្រភេទជ្រក់ អាហារមានរសជាត់ហិរខ្លាំង ប្រៃខ្លាំង ឬផ្អែមខ្លាំង។
  3. រោគថង់ទឹកប្រមាត់ ដូចជាមានដុំគ្រោះក្នុងថង់ទឹកប្រមាត់ជាដើម
  4. រោគលំពែង
  5. រោគផ្លូវការខ្លះ ដូចជាទឹកនោមផ្អែម និងរោគក្រពេញទីរ៉ូអ៊ីដ។
  6. របបនៃការហូបចុកក៏មានចំណែកពាក់ព័ន្ធធ្វើឲ្យឆ្អល់ពោះដែរ ពិសេសបរិភោគរសជាតិជូរខ្លាំង ប្រៃខ្លាំង ផ្អែមខ្លាំង ឬហិរខ្លាំង ដែលបង្កឲ្យសន្ទះស្រោមក្រពះអាំហាររលាក ការបរិភោគអាហារក្តៅប្រញាប់ប្រញាល់ ការទំពារអាហារមិនម៉ដ្ឋល្អ បរិភោគច្រើនពេក និងបរិភោគអាហារប្រភេទលំបាក កិន រលាយ។

សម្រាប់អ្នកចូលចិត្តបរិភោគបន្លែ ទោះបីជាប្រភេទមានកាកសរសៃច្រើន ប៉ុន្តែបើសិនជាបរិភោគច្រើនពេក អាចបង្កឲ្យមានអាការឆ្អល់ពោះដូចគ្នា ដោយសារតែរាងកាយមិនអាចមានទឹករំលាយ ដែលចាំបាច់ត្រូវប្រើបាក់តេរីក្នុងពោះវៀនជួយកិនបំបែក។

ទោះបីជាយ៉ាងណា អាហារប្រភេទបន្លែក៍ផ្តល់ផលប្រយោជន៍យ៉ាងល្អ ចំពោះការបន្ទោរបង់។ ប៉ុន្តែប្រសិនបើអ្នកមានអាការៈដូចជា៖

• ហើមពោះ កើតក្នុងរយៈពេលខ្លីៗញឹកញាប់ អាចជាសញ្ញាបញ្ជាក់ថារោគមហារីកក្រពះអាហារកំពុងលុកលុយហើយ។

• មានអាការឆ្អល់ពោះ ហើយទម្ងន់ស្រកចុះ
• មានអាការៈស្លេកស្លាំងហើយលាមកមានពណ៌ខ្មៅ
• មានអាការក្អួតជាប់គ្នាជាច្រើនថ្ងៃ ឬលេបអាហារមិនចូល
• ខ្លួនមានពណ៌លឿង ភ្នែកលឿង
• ឈឺពោះខ្លាំង និងណែនពោះខ្លាំង
ប្រសិនបើអ្នកមានអាការៈបែបនេះអ្នកគួរទៅជួបគ្រូពេទ្យដើម្បីធ្វើការត្រួតពិនិត្យមូលហេតុពិតនៃរោគឆ្អល់ ពោះនោះ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលា៕

You might also like More from author