ធ្វើយ៉ាង​ណា​ជៀស​វាង​ក្លិន​ខ្លួន​អាក្រក់ នារដូវក្តៅ?

(សុខភាព)៖ ១-តមទទួលទានអាហារដែលមានក្លិនឆួលបារីនិងស្រា
មើមខ្ទឹមនិងខ្ទឹមបារាំងសម្បូរទៅដោយជាតិស៊ុលហ្វីដ(Sulfide)។ ក្រោយពេល ទទួលទានរួចមកក៏ត្រូវពោះវៀន ស្រូបយកអស់ហើយឆ្លងតាមរយៈប្រព័ន្ធឈាម ក៏បញ្ចូលទៅដល់សួតទើបបញ្ចេញមកក្រៅរាងកាយវិញក៏បង្កើតបានជាក្លិនស្អុយមាត់។ម្យ៉ាងវិញទៀតចំពោះចំណីអាហារដែលមានជាតិហិរ ដូចជាម្ទេសខ្ញីបារីនិងសុរាងាយ នឹងបង្កើនការបញ្ចេញញើសហើយក៏បង្កើននូវក្លិនខ្លួនអាក្រក់។

២- ត្រូវទទួលទានបន្លែស្រស់និងផ្លែឈើឲ្យបានច្រើន
ចំពោះចំណីអាហារដែលមានរសជាតិឆួល និងខ្លាញ់ច្រើនគឺបណ្តាលឲ្យប្រព័ន្ធរំលាយ អាហារដំណើរការមិនបានស្រួលព្រមទាំងមានក្លិនស្អុយមាត់ទៀតផង។
ដូច្នេះលោកអ្នកគប្បីទទួលទានបន្លែស្រស់និងផ្លែឈើឲ្យបានច្រើនព្រោះវាអាចជួយសម្រួលក្នុងការបត់ជើងធំ។ ម៉្យាងវិញទៀតនៅក្នុងបន្លែស្រស់ និងផ្លែឈើសម្បូរ ទៅដោយជីវជាតិA និង C ដែលអាចការពារកុំឲ្យកើតជំងឺរាក់ស៊ីធ្មេញព្រមទាំង មិនឲ្យមានក្លិនស្អុយមាត់ទៀតផង។ មនុស្សយើងកាលណាមានកង្វះខាត សារធាតុស័ង្កសី (Zinc) អាចជះឥទ្ធិពលអាក្រក់ដល់សមត្ថភាព នៃការបញ្ចេញជាតិពុលពីក្នុងរាងកាយក៏ជាហេតុបណ្តាលឲ្យរាងកាយមានក្លិនមិនល្អ។ ដូច្នេះលោកអ្នកអាចទទួលទានសាច់គោ ឬក៏ពងមាន់ដើម្បីជួយប៉ូវបន្ថែម។

៣-ក្នុងមួយថ្ងៃត្រូវទទួលទានទឹក៨កែវ
ទឹកមាត់ឬក៏កំហាកអាចនាំមេរោគចេញពីក្រអូមមាត់។ការបន្ថយទម្ងន់ការទទួលទានសុរានិងជំងឺផ្តាសាយអាចបណ្តាលឲ្យស្ងួតបំពង់កនិងមានក្លិនមាត់មិនល្អ។ ដូច្នេះលោកអ្នកត្រូវទទួលទានទឹកឲ្យបានច្រើន (មួយថ្ងៃ៨កែវ) ឬក៏បៀមស្ករកៅស៊ូដើម្បីធ្វើឲ្យទឹកមាត់រអិលនិងក្រអូមមាត់មានក្លិនប្រហើរឡើងវិញ។

៤- វិធីរក្សាក្លិនខ្លួនតាមក្បួនចិនសែ

  • ក្លិនស្អុយមាត់ៈអ្នកត្រូវបៀមស្លឹកតែ៣-៤ត្រួយរួចហើយទំពារយឺតៗម្យ៉ាងទៀតលោកអ្នកអាចទទួលទានទឹកផ្លែថ្លុងនិងទឹកការ៉ុតដើម្បីកំចាត់ធាតុក្តៅនិងបំបាត់ក្លីនអាក្រក់។
  • ក្លិនស្អុយក្លៀកៈអ្នកត្រូវប្រើមើមខ្ញី(ហាន់ជាបន្ទះៗ) យកមកជូតនៅត្រង់ក្លៀកក្នុងមួយថ្ងៃជូត២ដង។
  • ក្លិនស្អុយជើងៈត្រូវដាក់សាច់ជូរស១ដុំទម្ងន់៦០ក្រាមត្រាំទៅក្នុងទឹកមួយចានកាធុន (ធំល្មម) ។បន្ទាប់មកត្រាំជើងនៅក្នុងកាធុននោះ។ត្រាំមួយថ្ងៃ១ដងហើយត្រាំម្តងៗក្នុងរយៈពេល៣០នាទី។ត្រាំរបៀបនេះជាបន្តបន្ទាប់រហូតដល់៣ទៅ៥ថ្ងៃទើបមានប្រសិទ្ធភាពអាចបំបាត់ក្លិនជើងស្អុយបាន៕

You might also like More from author