អាហារ​ រក្សា​រាងរៅ

(សុខភាព)៖ 1. ផឹកទឹកស្អាតឲ្យបានច្រើន៖ យ៉ាងហោចណាស់ ១ថ្ងៃ ២លីត្រ ឡើងទៅ។

2. អាហារដែលទទួលទាន៖ គួរតែជាពួកសម្ល បន្លែផ្សេងៗដែលសំបូរទៅដោយជាតិវីតាមីន និងខនិជ។ ដោយសារតែអាហារប្រភេទនេះ ជាអាហារដែលផ្តល់ថាមពលរាងកាយតិច ដែលមិនបង្កឲ្យកើតការសន្សំរបស់កសិកាខ្លាញ់។ វីតាមីន និងខនិជ ជាសារធាតុជួយឲ្យរាងកាយដុតបំផ្លាញសារធាតុខ្លាញ់ស្រួលឡើងទៀតផង។ ជាងនេះទៅទៀត ជាតិសរសៃកាកអាហារក្នុងបន្លែ នឹងជួយឲ្យរហ័សឆ្អែត និងបឺតស្រូបយកជាតិខ្លាញ់លើសហើយបញ្ចេញចូលទៅជាមួយកាកសំណល់អាហារ។

3. ទទួលទានអាហារពីធញ្ញជាតិ៖ មិនថាអង្ករសំរូប ពោត សណ្តែក ល្ង មើមត្រាវ មើមដំឡូងមី ដែលស្ថិតនៅក្នុងក្រុមកាបូហៃដ្រេត តែជាកាបូហៃដ្រេតសុំាញុំាំ ដែលរាងកាយត្រូវការពេលវេលាក្នុងការរំលាយ និងស្រូបយកសារធាតុនេះ។ ដូច្នេះទើបវាធ្វើឲ្យឆ្អែតយូរ ហើយផ្តល់ថាមពលយូរជាងការទទួលទានអង្ករ ឬម្សៅដែលកិនសស្អាត។ ជាងនេះទៅទៀតនោះ ធញ្ញជាតិជាច្រើនប្រភេទ មានជាតិប្រូតេអ៊ីន វីតាមិន ខនិជ និងជាតិកាកសរសៃអាហារ ដែលចាំបាច់ចំពោះរាងកាយស្ទើរតែគ្រប់សព្វទៀតផង។

4. ទទួលទានផ្លែឈើស្រស់ផ្សេងៗឲ្យបានច្រើន៖ លើកលែងតែធុរេន ហើយជំនួសដោយនំផ្អែមឬ នំពារផ្សេងៗ។
ធ្វើបានយ៉ាងនេះ ធានាថារាងរៅរបស់អ្នកនឹងស្រស់ស្អាតសមសួនដូចចិត្តប៉ងប្រាថ្នា ដោយមិនចាំបាច់ពឹងពាក់ថ្នាំបញ្ចុះទម្ងន់នានា៕

You might also like More from author