បង្កា​ជំងឺ របស់លោកអ្នក ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ តើគួរធ្វើអ្វីខ្លះ?

(អង់គ្លេស)៖ ក្រៅពីកុមារ និងមនុស្សវ័យចំណាស់ មនុស្សពេញវ័យ ដែលធ្វើការនៅក្នុងការិយាល័យ ក៏អាចប្រឈមនឹងជំងឺឆ្លង ជាពិសេសអ្នកដែលធ្វើការ ក្នុងបន្ទប់មានអាការធាតុស្ងួត ដោយសារប្រើម៉ាស៊ីនត្រជាក់ សីតុណ្ហភាពក្រោម ២៥អង្សាសេ ខណៈទ្វារបង្អួចបិទជិតពុំមានខ្យល់ចេញចូល។ នេះបើយោងតាមគេហទំព័រព័ត៌មាន សុខភាព Health News ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០១៧។

ដោយសារមេរោគវីរុស ងាយនឹងធំធាត់ និងសាយភាយច្រើន ធ្វើឲ្យកើតមានជំងឺឆ្លងផ្សេងៗដូចជា ផ្តាសាយ ហើមសួត កញ្ជ្រិល ជាដើម ដោយទាមទារឲ្យមានការថែទាំខ្លួន ឲ្យបានល្អតាមតែ វិធីមួយចំនួនដូចខាងក្រោមៈ

១. ប្រយ័ត្នមិនឲ្យមេរោគ ចូលក្នុងខ្លួន ដោយអ្នកត្រូវលាងដៃឲ្យស្អាតជានិច្ច មិនយកដៃទៅប៉ះពាល់បរិវេណមុខ ច្រមុះ មាត់ ដោយមិនបានលាងដៃ ព្យាយាមនៅកន្លែង ដែលមានខ្យល់ចេញចូលល្អ និងនៅឲ្យឆ្ងាយពីអ្នកជំងឺ។

២. រក្សារាងកាយឲ្យបានកក់ក្តៅ។

៣. ពង្រឹងប្រព័ន្ធការពាររាងកាយ ហាត់ប្រាណឲ្យបានជាប់លាប់ ១សប្តាហ៍ ៣ដង ម្តង៣០នាទី គេឲ្យបានគ្រប់គ្រាន់ ទទួលទាណអាហារ ឲ្យគ្រប់ទាំង៥ក្រុម
ព្យាយាមទទួលទានបន្លែ និងផ្លែឈើស្រស់ ដើម្បីឲ្យរាងកាយបានទទួល វីតាមីនគ្រប់គ្រាន់។

៤. ចំពោះអ្នកដែលងាយនឹងកើតប្រតិកម្មគួរចៀសរាងសារធាតុបង្កកើតប្រតិកម្ម។

៥. ប្រយ័ត្នមិនឲ្យផ្លូវដង្ហើមស្ងួត គួរប្រើម៉ាស បិទច្រមុះ មាត់ វានឹងជួយរក្សាសំណើម និងកម្តៅនៃខ្យល់ដង្ហើម ធ្វើឲ្យខ្យល់ដង្ហើមមានសំណើមល្អ ទទួលទានទឹកឲ្យបានច្រើន ដាក់កែវនៅជិតខ្លួន នៅក្នុងបន្ទប់គេង បន្ទប់អង្គុយលេង ឬតុធ្វើការ៕

Image result for air-con room
Related image

Image result for air-con room

Related image

 

You might also like More from author