អាហារ​មិន​គួរ​ទទួល​ទាន​ ពេល​មាន​អារម្មណ៍​មិន​ល្អ និងជាតិ​ស្ករឡើងខ្លាំង!

(អាមេរិក)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព Health News បានឲ្យដឹងថា នៅពេលមានអារម្មណ៍តានតឹង កម្រិតជាតិស្ករនៅក្នុងឈាម មិនមានតុល្យភាពនោះឡើយ ដូចនេះបើទទួលទានអាហារ មានជាតិស្ករថែមទៀត គឺធ្វើឲ្យអ្នកកាន់តែមានសភាពធ្ងន់ធ្ងរឡើង។ ក្នុងនោះ អាហារមួយចំនួនដែលអ្នកគួរចៀសវាង មានដូចជា៖

១.កាហ្វេ៖ វាមិនជាបញ្ហាឡើយ បើអ្នកផឹកកាហ្វេខ្មៅ ប៉ុន្តែចំពោះអ្នកផឹកកាហ្វេទឹកដោះគោ ឬលាយក្រែម អាចធ្វើការបង្កើនកាឡូរីដល់រាងកាយ។ ក្រៅពីធ្វើឲ្យជាតិស្ករឡើងខ្ពស់ខុសធម្មតា ប្រព័ន្ធដុតបំផ្លាញថាមពល ត្រូវធ្វើការធ្ងន់ជាងមុនថែមទៀត បណ្តាលឲ្យរាងកាយបញ្ចេញអ័រម៉ូន ខ័រទីសូល ធ្វើឲ្យតានតឹងកាន់តែខ្លាំង។

២.ការ៉េម៖ ការ៉េម នរណាក៏ចង់ទទួលទានដែរ ប៉ុន្តែពេលទទួលទានរួច ស្ករឡាក់តូស និងធ្វើឲ្យប្រព័ន្ធរំលាយអាហារ ធ្វើការធ្ងន់ ហើយភាពត្រជាក់ ធ្វើឲ្យសរសៃឈាមតូចជាងមុន ថែមទៀតផង។

៣.ដំឡូងបំពង៖ នៅក្នុងដំឡូងបារាំង មានសារធាតុអាហារយ៉ាងច្រើន តែនៅពេលយកវាទៅបំពង ក្រៅពីពីទទួលបានជាតិសរសៃច្រើនហើយ វាថែមទាំងពោរពេញដោយខ្លាញ់ ចូលទៅក្នុងឈាមប៉ះជាមួយអ័រម៉ូនខ័រទីសូល ធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ស្រ្តេស។

៤.នំខេក ដូណាត់ ឬនំស្រួយ៖ នំពពួកនេះធ្វើឡើងពីម្ស៉ៅនិងជាតិស្ករ ទឹកដោះគោ ប័រ ធ្វើឲ្យមានការពិបាករំលាយ បង្កើនខ្លាញ់ ស្ករ ហើយ បើផឹកកាហ្វេល្វីងបន្ថែមទៀត វាកាន់តែធ្វើឲ្យបេះដូងដើរញាប់ មាត់ស្ងួត និងសោកសៅ អារម្មណ៍មិនល្អលើសមុន ទៅទៀត។

៥. នំធញ្ញជាតិ៖ នំធញ្ញជាតិជាអាហារសម្រាប់សុខភាព ប៉ុន្តែជាតិស្ករក្នុងពពួកនំទាំងនោះ ធ្វើឲ្យជាតិស្ករនៅក្នុងឈាមកើនឡើងយ៉ាងរហ័ស។ ដូចនេះប្រសិនបើអ្នកមានអារម្មណ៍មិនល្អ មិនគួរទទួលទាននំពពួក នេះឡើយ៕Related imageImage result for what shouldn't eat when you are stressful

You might also like More from author