ចេញទឹកភ្នែកជាញឹកញាប់ តើបណ្តាលមកពីកត្តាអ្វីខ្លះ?

- Advertisement -

(អាមេរិក)៖ យោងតាមទស្សនាវដ្តីសុខភាព របស់អាមេរិកបានឲ្យដឹងថា រៀងរាល់ពេលដែលយើងយំ ច្រមុះរបស់យើងក៏ចាប់ផ្តើមហូរសំបោរ ព្រមទាំងមានអាការៈតឹងណែន។ តើហេតុអ្វីបានជា មានរឿងបែបនេះកើតឡើង?

ជាក់ស្តែង វាគឺជាក្រពេញទឹកភ្នែក ដែលមានតួនាទីបង្កើតទឹកភ្នែក។ ក្រពេញទឹកភ្នែកផលិតទឹកភ្នែកយ៉ាងច្រើន ដើម្បីឆ្លើយតប ជាមួយនឹងប្រតិកម្មមួយចំនួន ដូចជាការរំជួលចិត្ត ផ្សែង ខ្យល់ និងចំហាយខ្ទឹមបារាំង ជាដើម។ ទឹកភ្នែកឡើងមកផ្តុំជាបន្តបន្ទាប់ តាមត្របកភ្នែកក្រោម បន្ទាប់មកទឹកភ្នែកត្រូវបានបង្ហូរចេញ ទៅកាន់ជ្រុងនៃត្របកភ្នែកក្រោម និងលើ ដែលមានរន្ធមួយសម្រាប់ទឹកភ្នែក ត្រូវធ្លាយចេញ។

ទឹកភ្នែកត្រូវបានបញ្ចេញចោលជានិរន្តរ៍ ដោយមានទឹកភ្នែកជិត ២០មីលីលីត្រ ត្រូវបង្ហូរចេញនៅរៀងរាល់២៤ ម៉ោងសម្រាប់ភ្នែកម្ខាង។ ការបញ្ចេញទឹកភ្នែកចាប់ផ្តើមកើតឡើង តាំងពីមនុស្សយើងកើតមកម្ល៉េះ ហើយបរិវេណបង្ហូរទឹកភ្នែក កើនឡើងជាអតិបរមា នៅចន្លោះអាយុ ១០ឆ្នាំ និង ២០ឆ្នាំ ដែលជាអាយុកាលនៃការរំជួលចិត្តខ្លាំង។

ជាមួយគ្នានេះដែរ តើភាពចាស់ជរាអាចបណ្តាលឲ្យ ការបញ្ចេញទឹកភ្នែក ថយចុះដែរឬទេ? ផ្ទុយទៅវិញបរិមាណទឹកភ្នែករបស់ស្រ្តី ហាក់បីដូចជាប្រែប្រួល ជាមួយនឹងដំណើររដូវ ប្រសិនបើស្រ្តីមករដូវ នោះនាងមិនសូវសំបូរទឹកភ្នែកឡើយ។ នេះបញ្ជាក់បានថា ស្រ្តីមានទឹកភ្នែកតិចជាងបុរស ហេតុនេះហើយទើប មានស្រ្តីមួយចំនួនមានការលំបាក ក្នុងការពាក់ កែវភ្នែកដោយសារតែមានទឹកភ្នែក មិនគ្រប់គ្រាន់។ ចំណែកឯស្រ្តីខ្លះទៀត មានការលំបាកក្នុងការផាត់មុខខ្លួនឯង ដោយសារតែម៉ាស្ការ៉ា អាចធ្វើឲ្យពួកគេចេញទឹកភ្នែក មួយរំពេច។

ទន្ទឹមគ្នានេះដែរ បរិស្ថានជុំវិញខ្លួន ជាពិសេសខ្យល់ ក៏ជាកត្តាដែលនាំឲ្យមានកង្វះខាតទឹកភ្នែកដែរ។ មួយវិញទៀត ការប្រើប្រាស់ថ្នាំដាក់ភ្នែក មួយចំនួនក៏ងាយបង្កឲ្យចំនួន នៃការបញ្ចេញទឹកភ្នែកមានការថយចុះ ផងដែរ។ មូលហេតុចំបងមួយទៀត គឺការធ្វើការនៅមុខអេក្រង់កុំព្យូទ័រ ក្នុងរយៈពេលយូរ ឬការឧស្សាហ៍ ធ្វើការប្រិចភ្នែក អាចកាត់បន្ថយចំនួនទឹកភ្នែក អស់ពាក់កណ្តាល ដែលជាហេតុនាំឲ្យមានអាការៈ ភ្នែកស្ងួត និងក្រហាយភ្នែក៕

លទ្ធផលរូបភាពសម្រាប់ tears girl hot
លទ្ធផលរូបភាពសម្រាប់ tears
លទ្ធផលរូបភាពសម្រាប់ tears

You might also like More from author