សារជាតិ​ចិញ្ចឹម ៣ប្រភេទ ជួយ​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់

- Advertisement -

(សុខភាព)៖ សម្ពាធឈាមឡើងខ្ពស់ហួសកម្រិត យ៉ាងណាក៏ដោយ យើងអាចបញ្ចុះបាន ប្រសិនបើមានភ្នាក់ងារទាំង ៣ ខាងក្រោមនេះជាជំនួយ។

– អូមេហ្គា៣៖ ក្នុងអូមេហ្គា ៣ មាន DHN ដែលជួយឲ្យកម្រិតសម្ពាធឈាម នៅថេរ ហើយថែមទាំងជួយបន្ថែម ភាពខ្លាំងឲ្យជញ្ជាំងសរសៃឈាម ដើម្បីបង្ការហេតុការណ៍ណាមួយ ដែលកើតឡើងដោយមិននឹកស្មាន ដែលជាហេតុធ្វើឲ្យគាំងបេះដូង ដោយសារតែភាពភ័យហួសប្រមាណ។

– បូតាស្យូម៖ មានច្រើននៅក្នុងអាហារសាមញ្ញៗដូចជា ចេកណាំវ៉ា ឃិនឆាយ ខ្ទឹមស ខ្ទឹមបារាំង និងសណ្តែកផ្សេងៗ ឬទឹកដោះគោជូរ ដោយវាជាប្រភពប្រមូលផ្តុំ របស់ប៉ូតាស្យូម។

– វីតាមីន D៖ ការទទួលទានវីតាមីន D និងអាចជួយបញ្ចុះសម្ពាធឈាម បានដល់ទៅ១០ភាគរយ។ ក្រៅពីពន្លឺថ្ងៃដែលយើងបាន ទទួលវីតាមីន Dទទេៗហើយ
វីតាមីនប្រភេទនេះ នៅមានច្រើនក្នុងស៊ុតក្រហម ត្រី ផ្សិត សារាយ និងទឹកដោះគោ។ ដូច្នេះបើចូលចិត្តមួយអាចជ្រើសរើស ទទួលទានបាន៕

You might also like More from author