អ្នក​កើត​​ជំងឺ​បេះដូង អាច​សម្រាល​កូន​បាន​​ឬទេ?

- Advertisement -

(សុខភាព)៖ ក្នុងករណីនេះ ត្រូវសម្រេចលើសុខភាព។ បើសុខភាពមាំមួន អាចប្រកបការងារបានធម្មតា គ្មានឃើញអ្វីប្លែក គឺបានសេចក្ដីថា កើតជំងឺបេះដូងតិចតួចនៅឡើយ សូម្បីខ្លួនឯងក៏មិនដឹងខ្លួន មានជំងឺបេះដូងផង ទាល់តែគ្រូពេទ្យពិនិត្យមើលទើបដឹង ឬក៏ដឹងខ្លះដែរ ដូចយ៉ាងសម្គាល់ឃើញបេះដូង លោតតិចៗ ខុសប្លែកធម្មតា និងឆាប់ហត់ ឆាប់ដង្ហក់ជាដើមនោះ អាចរៀបការ និងសម្រាលកូនបាន គ្មានឧបសគ្គអ្វីឡើយ។

ចំពោះអ្នកមានជំងឺបេះដូង ដល់ពេលមានគក៌ និងពេលសម្រាលកូន ត្រូវឆ្លៀតសម្រាកថែសុខភាពឲ្យបានល្អ។ រយៈពេលសម្រាកត្រូវសម្រេចលើស្ថានភាពជំងឺ ។ បើជំងឺធ្ងន់គួរសម្រាក ឲ្យបានគ្រប់គ្រាន់ចាប់ពីពេលមានគក៌ឡើង លុះសម្រាលកូនហើយក៏ត្រូវសម្រាក ឲ្យបានគ្រប់គ្រាន់ទៀត ។

អ្នកមានជំងឺបេះដូងធ្ងន់ គួរកុំអាលបង្ខំរៀបការពេក ត្រួវរង់ចាំជំងឺសះស្បើយសិន ព្រោះថាតាមការសង្កេតឃើញ ស្ត្រីខ្សោយបេះដូងប្រហែល ២០ ឬ៤០ ភាគរយ ច្រើនតែរលូតកូន ឬសម្រាលកូនមិនគ្រប់ខែ ឬមានហេតុទារកកើតមកស្លាប់ ។ ស្ត្រីមានជំងឺបេះដូង និងចុករោយឆ្អឹងឆ្អែង ច្រើនទទួលគ្រោះថ្នាក់រហូតដល់ស្លាប់ខ្លួន ក្នុងពេលសម្រាលកូន មានប្រហែល ៣០ ឬ៥០ ភាគរយ ចំណែកមរណភាពខាងទារកវិញ មានប្រហែលជាង៥០ភាគរយ។

ជំងឺលើសឈាម និងជំងឺបេះដូង នៅពេលជិតឆ្លងទន្លេ បណ្ដាលឲ្យស្បូនរីកធំ រហូតដល់ប៉ះជីពចរចល័ត ម៉្លោះហើយ ជីពចរក៏ខ្វះឈាម និងបណ្ដាលឲ្យឈាមឡើងខ្ពស់។

ជំងឺបេះដូង មិនត្រឹមរំខានសុខភាពម្ដាយប៉ុណ្ណោះ ទារកកើតចេញមកក៏មិនអាចរស់រានបានដែរ។ ដូច្នេះ គួរការពារកុំឲ្យមានកូន។ បើមានគភ៌ហើយត្រូវឲ្យពេទ្យជំនាញ ខាងផ្នែកស្ត្រី និងខាងបេះដូងពិនិត្យមើល៕

You might also like More from author