គន្លឹះ​ងាយៗ ធ្វើឲ្យ​ថ្លើមល្អ មិន​ក្រិនខូច

- Advertisement -

(សុខភាព)៖ ដើម្បីកាត់បន្ថយការប្រឈមមុខ នឹងជំងឺក្រិនថ្លើម អ្នកត្រូវធ្វើយ៉ាងណាថែទាំសុខភាពថ្លើមរបស់អ្នកឲ្យបានល្អ តាមការអនុវត្តដូចខាងក្រោមនេះ។

-បរិភោគស្រាក្នុងកំរិតមធ្យម៖ ប្រសិនបើអ្នកជាមនុស្សប្រុស មិនត្រូវផឹកស្រាបៀរច្រើនជាងពីរដបក្នុងមួយថ្ងៃទេ។ ប្រសិនបើអ្នកជាមនុស្សស្រី ឬអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ មិនត្រូវផឹកស្រាបៀរឲ្យច្រើនជាងមួយដប ក្នុងមួយថ្ងៃនោះទេ។

-បរិភោគអាហារ ដែលប្រកបដោយសុខភាព៖ ចូរជ្រើសរើសរបបអាហារណា ដូចជាផ្លែឈើ និងបន្លែ។ បរិភោគអាហារជាគ្រាប់ធញ្ញាជាតិគ្រប់ប្រភេទ និងសំបូរទៅដោយប្រូតេអ៊ីន។ ត្រូវកាត់បន្ថយអាហារដែលសំបូរជាតិខ្លាញ់ និងអាហារឆារ។

-ត្រូវឲ្យទម្ងន់ ក្នុងសភាពមានសុខភាព៖ ការដែលមានជាតិខ្លាញ់ច្រើនពេក អាចធ្វើអោយខូចថ្លើមរបស់អ្នកបាន។ ចូរនិយាយជាមួយគ្រូពេទ្យ អំពីមធ្យោបាយក្នុងការសម្រកទម្ងន់ ប្រសិនបើអ្នកជាមនុស្សធាត់ហួស ឬធ្ងន់ពេក។

-កាត់បន្ថយការប្រើរបស់ដែលមានជាតិគីមី៖ មានផលិតផលប្រើក្នុងផ្ទះ ដែលមានជាតិគីមី ជាច្រើនដូចជា ទឹកសំអាត និងថ្នាំសំលាប់សត្វល្អិត។ ប្រសិនបើអ្នកធ្វើការ នៅជុំវិញរបស់គីមីទាំងនេះ ត្រូវធ្វើយ៉ាងណាឲ្យមានការប្រុងប្រយត្ន័បំផុត។ ថ្លើមរបស់អ្នកធ្វើការច្រោះជាតិពុលទាំងនេះ ពីខ្លួនរបស់អ្នក ដូច្នេះត្រូវឲ្យវាសម្រាកខ្លះ ទៅតាមរយៈប៉ះពាលរបស់គីមីទាំងនោះឲ្យបានតិចបំផុត។

-កាត់បន្ថយការប្រឈមមុខនឹងជំងឺរលាកថ្លើម៖ ការចាក់ម្ជុលរួមគ្នា និងរួមភេទដោយមិនបានធ្វើការពារ អាចប្រឈមមុខកាន់តែខ្ពស់ នឹងជំងឺរលាកថ្លើមប្រភេទ B និង C ។ ចូរការពារខ្លួនរបស់អ្នកតាមរយៈ ប្រើស្រោមអនាម័យ ប្រសិនបើអ្នកជ្រើសយកការរួមភេទ។ ត្រូវសួរគ្រូពេទ្យថា តើអ្នកគួរតែចាក់ វ៉ាក់សាំងសំរាប់ការពារជំងឺរលាកថ្លើមប្រភេទ B ឬក៏អត់ ។
ប្រសិនបើអ្នកមានការបារម្ភ អំពីការប្រឈមមុខរបស់អ្នកថា អាចទៅជាក្រិនថ្លើម ចូរទៅពិភាក្សាជាមួយគ្រូពេទ្យ អំពីមធ្យោបាយដែលអាចធ្វើឲ្យអ្នកបន្ថយ ការប្រឈមមុខនេះបាន៕

You might also like More from author