គន្លិះ​មួយ​ចំនួន ដើម្បី​ការពារ ការពុល​អាហារ

- Advertisement -

(សុខភាព)៖ ការពុលអាហារ ពេលខ្លះអាចបង្កជាបញ្ហាធ្ងន់ធ្ងរ និងឈានទៅដល់ការស្លាប់បាត់បង់ជីវិតទៀតផង។ ចំពោះអ្នកជំងឺមួយចំនួន ការពុលអាហារ មិនបណ្តាលឲ្យមានរោគសញ្ញាអ្វី គួរឲ្យកត់សម្គាល់នោះទេ។ ក្នុងករណីជាច្រើន រោគសញ្ញានៃការពុលអាហារ មានដូចជា ចុកពោះ ឆ្អល់ពោះ រាគ និងបាត់បង់ជាតិទឹកធ្ងន់ធ្ងរ។

ដើម្បីការពារការពុលអាហារ សូមព្យាយាមអនុវត្តតាមការណែនាំ ដូចខាងក្រោមនេះ៖
• ត្រូវប្រាកដថា អាហាររបស់អ្នក ជាពិសេស សាច់សត្វ ត្រូវបានចម្អិនឆ្អិនល្អ មុននឹងបរិភោគ
• ចៀសវាងការទទួលទានសាច់ឆៅ ពងសត្វឆៅ
• ត្រួតពិនិត្យមើល កាលបរិច្ឆេទហួសកំណត់ លើផលិតផលដែលអ្នកនឹងទទួលទាន
• រៀបចំអាហារឲ្យមានអនាម័យ មុននឹងយកមកញ៉ាំ
• កុំឲ្យទឹកផ្លែឈើ ស្រក់នៅលើអាហាររបស់អ្នក
• កុំទុកស៊ុត សាច់ស្រស់ គ្រឿងសមុទ្រ នៅខាងក្រៅទូរទឹកកកយូរពេក
• លាងដៃ លាងចាន លាងជ្រុញ និងប្រដាប់ប្រដារផ្សេងៗទៀត ក្នុងផ្ទះបាយរបស់អ្នក ឲ្យបានស្អាតល្អ
• អាហារនៅសល់ត្រូវដាក់ក្នុងទូរទឹកកក ហើយមុននឹងយកមកញ៉ាំម្តងទៀត ត្រូវកម្តៅវាទុកជាមុន
• លាងបន្លែ សាច់ ឲ្យបានស្អាតល្អ៕

You might also like More from author