ហេតុផល​ទាំងនេះ គ្រប់គ្រាន់​ដែលអ្នក​គួរញ៉ាំ​អាហារ យឺតៗ​វិញហើយ

- Advertisement -

(សុខភាព)៖ មនុស្សយើងសព្វថ្ងៃកំពុងតែរស់នៅ ក្នុងពិភពមួយដែលកំពុងតែ ធ្វើដំណើរទៅមុខយ៉ាងលឿន។ ពីមួយថ្ងៃទៅមួយថ្ងៃ ការងារអ្វីមួយដែលកើតឡើងយឺតៗ ហាក់បីដូចជារឿងដ៏ល្អមួយទៅវិញទេ ដូចជានៅពេលញ៉ាំអាហារជាដើម។ តើអ្នកមានដឹងទេថា ការញ៉ាំអាហារដោយមិនមានអារម្មណ៍ ប្រញ៉ាប់ប្រញ៉ាលនោះ មានប្រយោជន៍ច្រើនប៉ុណ្ណាទេ? ខាងក្រោមនេះ យើងនឹងបង្ហាញអំពីហេតុផលដ៏ល្អបំផុត ដែលអ្នកគួរតែព្យាយាមញ៉ាំអាហារ ឲ្យបានយឺតៗ និងកុំប្រញ៉ាប់ប្រញាល់៖

• ជួយសម្រកទម្ងន់
ខួរក្បាលរបស់មនុស្សយើង នឹងដឹងថា ក្រពះមានអាហារពេញ ក្រោយពីញ៉ាំអាហារបាន ១៥ ទៅ២០នាទី។ ដូច្នេះបើសិនជាអ្នកធ្វើញ៉ាំអាហារលឿន រួចមុនពេលវេលាខាងលើ វាពិតជាពិបាកណាស់ ក្នុងការដែលខួរក្បាលកំណត់ដឹង ហើយក៏ពិបាកការពារកុំឲ្យឡើងទម្ងន់ដែរ។

• ជំរុញដល់សុខភាពរំលាយអាហារកាន់តែល្អ
ហេតុផលចំបងមួយ ដែលនាំឲ្យឈឺក្រពះនោះ គឺដោយសារតែអាហារចូលក្នុងក្រពះលឿនពេក។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺអ្នកមិនបានទំពារអាហារបានម៉ត់ល្អ ដូច្នេះវាពិតជាដាក់សម្ពាធ កាន់តែខ្លាំងដល់ក្រពះដើម្បីកិនអាហារធំៗ។

• រីករាយនឹងចំណីអាហារ
សម្រាប់ពេលបច្ចុប្បន្ននេះ មិនមានមនុស្សច្រើនទេ ដែលមានពេលវេលាគ្រប់គ្រាន់ ដើម្បីញ៉ាំអាហារឡើយ ដូច្នេះបើសិនជាគេមានពេលវេលាតិចតួច នោះគេមិនបានមើលឃើញថា អាហាររបស់គេឆ្ងាញ់ប៉ុណ្ណាឡើយ ព្រោះកំពុងតែរវល់ញ៉ាំឲ្យលឿន អានត្រឡប់ទៅធ្វើការវិញ។ ផ្ទុយទៅវិញ បើសិនជាអ្នកប្រើពេលវេលាញ៉ាំវាយឺត និងយកអារម្មណ៍នោះ មកមើលនូវអាហារលើតុ ដែលអ្នកកំពុងតែញ៉ាំនោះ វានឹងធ្វើឲ្យអ្នកយល់ថា ខ្លួនឯងពិតជាមានមោទនភាពចំពោះអាហារទាំងនោះ ជាមិនខាន។

• ជួយសន្សំលុយ
ការដែលចំណាយពេលវេលា ញ៉ាំអាហារយឺតៗ អ្នកនឹងមានអារម្មណ៍ថា រាងកាយញ៉ាំឆាប់ឆ្អែត និងមិនងាយហៅអាហារញ៉ាំបន្ថែមទៀត កាន់តែច្រើនឡើយ ព្រមទាំងយល់ថា ក្នុងពោះឆ្អែតល្អទៀតផង។ ដូច្នេះការញ៉ាំអាហារយឺតៗ មិនត្រឹមតែផ្តល់សុខភាពទេ ថែមទាំងជួយសន្សំលុយ លើការញ៉ាំអាហារច្រើនជ្រុលថែមទៀត។

• បំបាត់ស្ត្រេស
តើអ្នកកំពុងតែជួបនូវជីវិត ប្រកបដោយភាពតានតឹងខ្លាំងមែនទេ? ចូរប្រាកដថា អ្នកបានប្រើប្រាស់ឱកាសមួយ ដើម្បីដោះស្រាយវាហើយ តាមរយៈការចំណាយពេលវេលា ពីរបីនាទីញ៉ាំអាហារលើតុយឺតៗ។ នេះដោយសារតែ ការទំពារអាហារមួយៗបានយ៉ាងល្អ រាងកាយអ្នកនឹងអាចទទួលបាន ជីវជាតិទាំងអស់ ហើយក៏ជួយសម្រួលដល់អាការៈតានតឹង និងស្ត្រេសបានទៀតផង៕

You might also like More from author