​ពងគ្រួច មាន​អត្ថប្រយោជន៍ ចំពោះ​សុខភាព ស្ទើរនឹក​ស្មានមិនដល់

- Advertisement -

(សុខភាព)៖ និយាយដល់ពងគ្រួច វាគឺជាស៊ុតមួយប្រភេទ ដែលមានទំហំតូច ហើយក៏ច្រើនតែត្រូវបានប្រជាជនខ្មែរយើង ប្រកបមុខរបរយកវាទៅស្ងោរ ហើយលក់នៅតាមទីផ្សាផងដែរ។ ថ្វីត្បិតតែ វាជាស៊ុតដែលមានលក្ខណៈ ដូចស៊ុតមាន់ ឬទាមែនក៏ដោយ តែទំហំដ៏តូចរបស់វា គឺមានភាពទាក់ទាញខ្លាំងណាស់ ជាពិសេសរូបរាងសំបករបស់វាតែម្តង។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនរបស់ពងគ្រួច៖

• ល្អសម្រាប់ធ្វើជាស៊ុប ព្យាបាលជំងឺផ្តាសាយ៖
ស៊ុតមួយគ្រាប់ៗមានប្រូតេអ៊ីន រហូតដល់២ក្រាម ដែលច្រើនជាងស៊ុតមាន់ទៅទៀត។ ក្រៅពីនេះ វាមានវីតាមីន A, B6 និង B12 ខ្ពស់ ព្រមទាំងជាតិដែក ២០ភាគរយដែរ។ ចំពោះវីតាមីន B1 វិញមានរហូតដល់ ១៤០ភាគរយឯណោះ ដូច្នេះវាស័ក្តិសមបំផុត សម្រាប់អាហារអ្នកជំងឺផ្តាសាយ។

• ល្អចំពោះអាការៈកង្វះគ្រាប់ឈាម និងមិនស្រួលខ្លួន ដោយសារការមករដូវ៖ ដោយសារតែពងគ្រួចមានជាតិរ៉ែ និងអេឡិចត្រូលីត្រល្អៗ ព្រមទាំងជាតិដែកផងដែរនោះ ដូច្នេះវាអាចជួយលុបបំបាត់អាការៈក្អួតចង្អោ និងអស់កម្លាំងបាន។ អាហារសម្បូរជាតិដែកតែងតែល្អ សម្រាប់ស្ត្រីដែលកំពុងតែមករដូវ។

• មានកូឡេស្តេរ៉ុលល្អៗខ្ពស់៖ ពងគ្រួចស្រដៀងគ្នានឹងអាហារ មានជាតិស្ករសូន្យដែរ ព្រោះវាអាចទប់ស្កាត់ការសំយោគជាតិស្ករ និងខ្លាញ់បានយ៉ាងល្អ។ ក្រៅពីនេះ អ្វីដែលល្អគឺវាមានកូឡេស្តេរ៉ុលល្អច្រើន ដែលអំណោយផលដល់សុខភាព សរសៃឈាម។

• ពង្រឹងដល់ភាពភ្លឺច្បាស់របស់ភ្នែក និងខួរក្បាល៖ ពងគ្រួចជួយពង្រឹងដល់ស្មារតីមនុស្ស និងល្អជាងអាហារសម្រនផ្សេងៗដូចជា ដំឡូងចៀន ឬរបស់ដែលផ្អែមទៅទៀត។ ពងគ្រួចមានវីតាមីន D ដ៏ល្អមួយសម្រាប់ជួយឲ្យឆ្អឹង មានសុខភាពល្អ និងជួយដល់ការបឺតស្រួបជាតិ កាលស្យូមពីចំណីអាហារ។ ចំពោះវីតាមីន A ក្នុងពងគ្រួចវិញ នឹងជួយឲ្យភ្នែកមានសុខភាពល្អ និងបង្ការបញ្ហានានាលើភ្នែក នៅថ្ងៃក្រោយបានទៀត។

• បង្កើនចំនួនប្រូតេអ៊ីន៖
យើងគ្រប់គ្នាប្រាកដជាដឹងថា ហើយប្រូតេអ៊ីនធ្វើការអ្វីខ្លះក្នុងរាងកាយ។ វាជួយជួសជុលសាច់ដុំ និងសម្របសម្រួលដល់សាច់ដុំ ពង្រឹងដល់ក្រចក និងសក់កាន់តែមានសុខភាពល្អ។ ពងគ្រួចជាអាហារសម្រនដ៏អស្ចារ្យមួយ សម្រាប់អ្នករលាកក្រពះ ឬដំបៅក្រពះ ព្រមទាំងជួយច្រោះជាតិពុលក្នុងតម្រងនោម ថ្លើម និងប្លោកនោម។ អ្វីដែលល្អនោះ គឺបង្កើនសមត្ថភាពផ្លូវភេទទៀត។

• មានសារធាតុ Ovomucoid៖ សារធាតុមួយនេះ
ជាប្រូតេអ៊ីនដ៏កម្រ និងតែមួយគត់ដែលមិនមា នក្នុងស៊ុតមាន់ឡើយ។ មានសមត្ថភាពប្រឆាំង នឹងអាឡែហ្ស៊ី។ ក្រៅពីនេះ អ្នកដែលអាលែកស៊ីនឹងស៊ុតមាន់ អាចញ៉ាំពងគ្រួចបាន៕

You might also like More from author