បន្លែ ដែល​អាច​ព្យាបាល​ ជំងឺ​ទឹកនោម​ផ្អែម

- Advertisement -

(សុខភាព)៖ ប្រសិនជាអ្នកមិនចង់ប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ឬចង់ឲ្យជំងឺមួយនេះចាកឆ្ងាយពីអ្នក បន្លែ៣ប្រភេទនេះ អ្នកគួរតែបរិភោគ។

១. អ្នកអាចពិសារម្រះបាន ព្រោះបន្លែមួយប្រភេទនេះមានសារធាតុ ដែលធ្វើឲ្យអ្នកមិនកើតមានអាការៈក្តៅក្នុង ភ្លឺភ្នែក និងបញ្ចេញជាតិពុលជាដើម។ ជាពិសេស វាក៏អាចជួយបញ្ចុះជាតិស្ករក្នុងរាងកាយអ្នកផងដែរ ដែលជាថ្នាំព្យាបាលស័ក្តិសិទ្ធិក្នុងការព្យាបាលជំងឺទឹកនោមផ្អែមនេះ។

២. ទំពាំងបារាំង អ្នកគួរតែបរិភោគផងដែរ ដោយនៅពេលដែលអ្នកហូបញឹកញាប់ នឹងធ្វើឲ្យអ្នកមានកម្លាំង។ ម្យ៉ាងទៀត វាក៏ជាជំនួយការដ៏ល្អក្នុងការជួយឲ្យអ្នក អាចគេចពីជំងឺទឹកនោមផ្អែម ដោយមិនងាយប្រឈមមុខនោះឡើយ។

៣. ចំណែកត្រចៀកកណ្តុរក្រៀមវិញ មានវីតាមីនច្រើន ប្រូតេអ៊ីន និងសារធាតុជាច្រើនទៀត ដែលអាចជួយធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកអាចធ្លាក់ចុះផងដែរ។ ដូចនេះ អ្នកអាចយកត្រចៀកកណ្តុរក្រៀមនេះមកចម្អិនជាម្ហូបញ៉ាំបាន។

អ្នកអាចពិសារបន្លែទាំងឡាយខាងលើនេះ ដើម្បីអាចបណ្តេញជំងឺទឹកនោមផ្អែមចេញពីអ្នកបាន៕

You might also like More from author