គន្លឹះ​ស្រួលៗ​​ក្នុង​​ការ​សម្អាត​ថ្លើម​ឲ្យ​ស្អាត​ល្អ

- Advertisement -

(សុខភាព)៖ ថ្លើមរបស់មនុស្សយើងច្រើនតែធ្វើការលើសម៉ោងជានិច្ច ជាពិសេសនៅពេលរាងកាយត្រូវការច្រោះជាតិពុល ដែលកំពុងតែកើនឡើងក្នុងខ្លួនយើង ចាប់ពីក្នុងអាហារដែលយើងញ៉ាំរហូតដល់កត្តាមជ្ឈដ្ឋានជុំវិញខ្លួន។ ជាអកុសល្យ ថ្លើមអាចនឹងរងការប៉ះពាលច្រើន ឬមិនមានសុខភាពល្អ ដោយសារតែរបៀបរស់នៅរបស់មនុស្សយើងមិនត្រឹមត្រូវ ហើយពេលខ្លះអាចនឹងពិបាក និងមិនស្រួលក្នុងខ្លួនផង។យ៉ាងណាមិញ បើសិនជាអ្នកចង់ឲ្យមានអារម្មណ៍ល្អឡើងវិញ ហើយមានកម្លាំងនោះ យកល្អគួរតែកុំឲ្យថ្លើមធ្វើការច្រើនពេក ឬអាចនិយាយបានថា ប្រើវិធីសម្អាតសុខភាពថ្លើមខ្លះទៅ។

ញ៉ាំខ្ទឹមស
យើងពិតជាមិនគួរណាមើលអ្វីឆ្ងាយឡើយ ដោយសារតែខ្ទឹមសដែលមានក្នុងផ្ទះបាយ ពិតជាអាចជួយអ្នកសម្អាតថ្លើមបាន។ អ្វីដែលល្អបំផុតចំពោះខ្ទឹមសនោះគឺថា វាផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែដែលអាចភ្ញោចដល់អង់ស៊ីមជាច្រើនក្នុងខ្លួន អាចសម្អាតជាតិពុលក្នុងរាងកាយបាន។ វាក៏ផ្ទុកទៅដោយសារធាតុ Allicin និង Selenium ដែលត្រូវបានគេដឹងថា ជួយបង្កើនសុខភាពរបស់ថ្លើម។ ចូរព្យាយាមញ៉ាំខ្ទឹមសយ៉ាងហោចណាស់មួយកំប៉ឹស ឬប្រើវាសម្រាប់ធ្វើម្ហូប ដើម្បីចាប់ផ្តើមច្រោះជាតិពុលក្នុងថ្លើមកាន់តែលឿន។

លុបបំបាត់អាហារមានជាតិពុល
យើងទាំងអស់គ្នាសុទ្ធតែមានកំហុសចំពោះខ្លួនឯង ហើយក្នុងការញ៉ាំអាហារកែឆ្នៃច្រើនពេក។ យើងប្រហែលជានិយាយថា យើងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើម្ហូបដោយខ្លួនឯង ប៉ុន្តែរឿងនេះអាចដោយសារតែខ្ជិលច្រើនជាង។ ជាអកុសល្យ រឿងនេះហើយគឺជាដើមហេតុដ៏ធំមួយនាំឲ្យមានជាតិពុលចាល់ច្រើនក្នុងខ្លួន ហើយក៏អាចនាំឲ្យអ្នកមានបញ្ហាដល់សុខភាពច្រើន បើសិនជាមិនព្រមផ្លាស់ប្តូរយករបបអាហារផ្តល់សុខភាពល្អជាងនេះនាពេលឆាប់ៗទេ។

បន្ថែមក្រូចឆ្មា
បើសិនជាអ្នកចង់ច្រោះជាតិពុលពីក្នុងរាងកាយ អ្នកគួរតែបន្ថែមផ្លែឈើជូរៗដូចជា ក្រូចឆ្មាក្នុងរបបអាហារបន្ថែ ដោយសារតែវាជាប្រភពដ៏ល្អបំផុតនៃវីតាមីន C។ ដើម្បីឲ្យថ្លើមធ្វើការកាន់តែល្អ គឺតម្រូវញ៉ាំទឹកជាមួយនឹងទឹកក្រូចឆ្មា នោះ ការសម្អាតថ្លើមនឹងចាប់ផ្តើម ដោយសារតែទឹកក្រូចឆ្មាអាចសំយោគជាតិពុលក្នុងរាងកាយចោលអស់ ហើយក៏បញ្ចេញតាមទឹកនោម។

ញ៉ាំអាហារសម្បូរជាតិប៉ូតាស្យូម
យើងទាំងអស់គ្នាសុទ្ធតែត្រូវការជាតិប៉ូតាស្យូមប្រមាណ ៤៧០០មីលីក្រាម ជារៀងរាល់ថ្ងៃ។ បញ្ហានោះគឺថា របបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ប្រហែលជាមិនអាចផ្តល់គ្រប់គ្រាន់ឡើយ ដែលវាជាហេតុនាំឲ្យប្រឈមនឹងបញ្ហាលើសសម្ពាធឈាម និងកូឡេស្តេរ៉ុលក្នុងឈាម។ ហើយវាក៏ជាហេតុផលមួយដែលថ្លើមធ្វើការមិនបានល្អដែរ ដោយសារតែវាមិនបានទទួលនូវជីវជាតិដែលត្រូការ។ ដើម្បីទទួលបានប៉ូតាស្យូមគ្រប់គ្រាន់ យកល្អគួរតែព្យាយាមញ៉ាំផ្លែចេក ដំឡូងជ្វា សណ្តែក និងស្ពៃស្ពីណាច។

បន្លែគឺជារឿងសំខាន់
គន្លឹះមួយផ្សេងទៀតដើម្បីអាចសម្អាតថ្លើមបាន គឺបន្ថែមបន្លែឲ្យច្រើនចូលទៅក្នុងរបបអាហារអ្នក ដោយសារតែវានឹងជួយភ្ញោចដល់អង់ស៊ីមរបស់ថ្លើម ដើម្បីរំលាយអាហារដែលអ្នកបានញ៉ាំ និងបញ្ចេញជាតិពុលចោលទៀត។ បន្លែប្រភេទប្រូខូលី ព្រមទាំងផ្កាខាត់ណាពណ៌បៃតងគឺជាប្រភពបន្លៃដ៏ល្អបំផុត ដែលអ្នកអាចប្រើដើម្បីទទួលទាន និងសម្អាតថ្លើមបាន៕

You might also like More from author